ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អង្គ​កឋិនទាន ដង្ហែ​ចូល​វត្ត​ព្រែក​អំពិល ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រមូល​បច្ច័យ​បាន​ជាង​៥៦​លាន​រៀល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពត ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ លោក​ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សម្ភា​រប​ច្ចេក​ទេស ក្រសួង​ការពារជាតិ និង​លោកស្រី ហ៉ឹម ច្រឹប ព្រមទាំង​ក្រុមគ្រួសារ និង​សហការី ចូលរួម​ប្រកបដោយ​សុទ្ធា​ជ្រះថ្លា ផ្ដើម​ជា​អង្គ​កឋិនទាន ប្រមូល​បច្ច័យ ត្រៃ​ចីវរ និង​គ្រឿង​បរិក្ខារ ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ក្នុង​ពុទ្ធ​សីមា​វត្ត​ព្រែក​អំពិល ស្ថិតនៅក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ។​

​ពិធីបុណ្យ​កឋិនទាន​នេះ បាន​ប្រារព្ធ​ធ្វើ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សា​នា ដោយ​នៅ​វេលា​ល្ងាច ថ្ងៃ​សុក្រ ៧​កើត ខែ​ក​ក្តិក ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ព្រះធម៌​ទេសនា លុះ​ព្រឹក​ថ្ងៃ ៨​កើត ខែ​-​ឆ្នាំ​ដដែល ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ជួបជុំ​អ្នក​ផ្តើម​បុណ្យ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ប្រារព្ធ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី រួច​វេរ​ប្រគេន ព្រះសង្ឃ​ក្រាល​គ្រង តាម​ពុទ្ធានុញ្ញា​តិ និង​ពុទ្ធ​បញ្ញាត្តិ​។​

​លោក​ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និង​លោកស្រី ហ៉ឹម ច្រឹម និង​អ្នក​ផ្តើមបុណ្យ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម និង​បាន​ចូល​បច្ច័យ ដល់​អង្គ​កឋិនទាន និង​សូម​ឧទ្ទិស​កុសល​ផល​បុណ្យ ដែល​កើតចេញ​ពី​អង្គ​កឋិនទាន​នេះ​។ បច្ច័យ​ដែល​ប្រមូលបាន​ពី​អង្គ​កឋិន​សាមគ្គី​នេះ គឺ​មាន​ចំនួន ជាង​៥៦​លាន​រៀល ដែល​បច្ច័យ​ទាំងអស់នេះ តម្កល់​ទុក​កសាង​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រែក​អំពិល​ខាងលើ​។​

​ក្នុង​ឱកាស​ជួប​ជាមួយ​អស់លោក លោកស្រី និង​ពុទ្ធបរិស័ទ​នាពេលនេះ លោក មាស ប៊ុនឡី បាន​កោតសរសើរ ចំពោះ​អាជ្ញាធរ​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ គ្រប់​ថ្នាក់ គ្រប់ផ្នែក និង​ប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុង​មូលដ្ឋាន​ពិសេស​ក្នុង​ខេត្ត​កំពត​ទាំងមូល ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អប្រសើរ ក្នុង​ដំណើរ​កិច្ចអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ រក្សាបាន​នូវ​ស្ថេរភាព​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងសង្គម ធានាបាន​នូវ សុខ​សុវត្ថិភាព និង​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ជីវភាព​សុខដុមរមនា​យ៉ាង​ពិតប្រាកដ ក្នុង​មូលដ្ឋាន​ខេត្ត​កំពត​។​

​លោក មាស ប៊ុនឡី បាន​បន្តថា ភាព​រីកចម្រើន​របស់​ប្រទេសជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ក្ដី​សប្បាយរីករាយ និង​លូតលាស់​រីកចម្រើន​ទាំងអស់ ដូច​សព្វថ្ងៃនេះ គឺ​ផ្ដើមចេញ​នូវ​មូលដ្ឋាន​គ្រឹះ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ក្រោម​ម្លប់ នៃ​សុខសន្តិភាព ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាម​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស យ៉ាង​ពេញ​បរិបូណ៌​។​

​ដោយឡែក សម្រាប់​សមិទ្ធផល​នានា​នៅ​មូលដ្ឋាន ក្នុង​ឃុំ​កោះ​តូច​ស្រុក​ទឹកឈូ​នេះ លោក មាស ប៊ុនឡី បាន​វាយតម្លៃ និង​កោតសរសើរ ពី​ភាព​រីកចម្រើន និង​មាន​ការអភិវឌ្ឍ​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ ធូរធារ​គួរឲ្យកត់សម្គាល់​។ ជាក់ស្ដែង​មាន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ក៏​ដូចជា​ក្នុង​សហគមន៍ ពិសេស​ក្នុង​នោះ​ដែរ សមទ្ធិ​ផល​នៅក្នុង​វត្ត​ព្រែកអំពិល​នេះ ក៏​មាន​ការរីកចម្រើន ក្រោម​កិច្ច​ខិតខំ​របស់​ព្រះសង្ឃ​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា ក្នុងន័យ​ចូលរួម​ចំណែក​បម្រើ​វិស័យ​ពុទ្ធសាសនា ដែលជា​សាសនា​របស់រ​ដ្ធ ឲ្យបាន​កាន់តែ​រុងរឿង​ប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក​ក៏​បាន​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ​កងកម្លាំង ក្នុង​មូលដ្ឋាន​នៃ​ឃុំ​កោះ​តូច​ទាំងមូល សូម​ឲ្យ​បន្ត​ចូលរួម​កិច្ចសហការ​គ្នា​ឲ្យបាន​កាន់តែ​សកម្ម ថែម​ទៀត ក្នុង​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ពិសេស​សុខសន្តិភាព ដែល​រក​បាន​មក​ដោយ​លំបាក និង​ត្រូវ​ជម្រុញ​ការចូលរួម​សហការ​ក្នុង កិច្ច​អភិវឌ្ឍ​មូលដ្ឋាន ឲ្យបាន​កាន់តែ​រីកចំរើន​បន្ថែ​មទៀត​៕

Filed in: ព័ត៌មានជាតិ