ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​លោក សុខ ពេញវុ​ធ និង ភរិយា នាំយក​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី និង ឯកឧត្តម សាយ សំ​អាល់ ចែក​ជូន​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ៨​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥:០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ជា​ប្រធាន ស​.​ស​.​យ​.​ក ខណ្ឌដូនពេញ និង ភរិយា បាន​នាំយក​អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក និង ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ចែកជូន​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ សម្រាប់​ការលើកទឹកចិត្ត​ដល់​កម្លាំង​ដែល​បាន​ខិតខំ​ក្នុង​ការប្រមូល​ដឹកជញ្ជូន​សំរាម នា​ពេល​កន្លងមក​នេះ​។​

​អំណោយ​ដែល​ប្រគល់ជូន​រួមមាន​៖
១-​អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក ប្រគល់ជូន​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ចំនួន ១០៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០,០០០​រៀល​, អង្ករ ០១​បាវ ស្មើនឹង ២០Kg, មី ០១​កេស​, ត្រីខ ០១​យួរ​, ទឹកត្រី ០១​យួរ និង ទឹកបរិសុទ្ធ ០១​កេស​។​
២-​អំណោយ ឯកឧត្តម សាយ សំ​អាល់ ប្រធាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ប្រគល់ជូន ភ្នាក់ងារ​អនាម័យ ខណ្ឌ​-​សង្កាត់​ទាំង​១១ ចំនួន ៤៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០,០០០​រៀល​, អង្ករ ០១​បាវ ស្មើនឹង ២០Kg, មី​០១​កេស​, ត្រីខ​១​យួរ ទឹកត្រី ០១​យួរ និង ទឹកបរិសុទ្ធ ០១​កេស​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក​ប្រធាន ស​.​ស​.​យ​.​ក ខណ្ឌ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​នឹករលឹក​សួរសុខទុក្ខ និង ធ្វើការ​កោត​ស​សរសើរ ពី​សំណាក់ ឯកឧត្តម​ប្រធាន ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង ភ្នាក់ងារ​អនាម័យ​សង្កាត់ ដែល​បាន​ខិតខំ បំពេញ​ភារៈកិច្ច​ការងា​រ​បាន​យ៉ាង​ល្អ​ជូន​អង្គភាព​៕

Filed in: ព័ត៌មានជាតិ