ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ការ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន លោក ឧកញ៉ា សូ ងួន និង​ឧកញ៉ា ប៉ែន នួន ត្រូវបាន​រក​ដំណោះស្រាយ​ជា​លើក​ទី​២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ទំនាស់​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន លោក​ឧកញ៉ា សូ ងួន និង​លោក​ឧកញ៉ា ប៉ែន នួន ត្រូវបាន​រក​ដំណោះស្រាយ​ជា​លើក​ទី​២ ខណៈ​ភាគី​ទាំងសងខាង​ទាមទារ​រក​ដំណោះស្រាយ​មួយ​ប្រកបដោយ​ភាព​សុ​ក្រឹត្យ ដែល​តម្រូវ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដី​រដ្ឋ​ជួយ​សម្របសម្រួល​។​

​ក្នុង​ដំណោះស្រាយ​រួម​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ដែល​មាន​ការចូលរួម​ពី​សំណាក់​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដី​រដ្ឋ​ខេត្តកំពត គេ​សង្កេតឃើញថា ភាគី​លោក​ឧកញ៉ា សូ ងួន បានទាមទារ​ឲ្យ​គណៈកម្មការ​វាស់វែង​កំណត់​ព្រំ​ដោយ​ភាព​ច្បាស់លាស់​រវាង​ដី​ក្រុមហ៊ុន​សូ ងួន និង​ដី​របស់​លោក​ឧកញ៉ា បែន នួន ដែល​មាន​លោកជំទាវ ច្រឹង ប៊ុនធឿន នៅ​គ្រប់គ្រង ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​ចំពោះ​ការដោះស្រាយ​រាល់​បញ្ហា​ខាងលើ​នេះ លោក​ឧកញ៉ា សូ ងួន បាន​ស្នើសុំ​ឲ្យ​គណៈកម្មការត្រូវ​រៀប​ចំការកំណ​ត់​បោះបង្គោល​ព្រំ​ដី​ឡើង​វិញ​នៅ​ចំណុច​ដី​វិវាទ ធ្វើ​បែប​នេះ​ដើម្បី​បញ្ចប់​ជម្លោះ ព្រោះ​ថា​ដី​របស់​ក្រុមហ៊ុន​លោក​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​មាន​ប្លង់​រឹង​ដែល​ជួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រួចហើយ​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា សូ ងួន បាន​លើកឡើង​ដែរ​ថា អ្វី​ដែល​លោក​ចង់​បាន​គឺ​ការបោះបង្គោល​កំណត់​ព្រំ​ឲ្យបាន​ច្បាស់លាស់ ព្រោះ​ដីធ្លី​ទាំងអស់​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​ជួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ក្នុង​រយៈ​វែង ហើយ​ទំហំ​ដែល​បាត់បង់​នោះ​ប្រមាណ​៥០​ហិកតា ស្ថិត​ត្រង់​ព្រំប្រទល់​តែម្តង​។​ហើយ​លោក​ឧកញ៉ា សូម​ទាមទារ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ដី​រដ្ឋ​វាស់វែង​កំណត់​ព្រំ​ឲ្យបាន​ជាក់លាក់​ដើម្បី​បញ្ចប់​ទំនាស់​។​

​សូមបញ្ជាក់​ថា កាលពី​សប្តាហ៍​មុន​មាន​ការប៉ៈទង្គិច​គ្នា​រវាង​សន្តិសុខ​ក្រុមហ៊ុន សូ ងួន និង​ប្រជាពលរដ្ឋ​ដែល​មក​តាំង​អាស្រម​នៅ​ចំណុច​ព្រំប្រទល់​ខាងលើ​។​បន្ទាប់ពី​មាន​ការ​តតាំង​គ្នា​នេះ អាជ្ញាធរ​ខេត្ត​កំពត បាននិងកំពុង​ចាត់​បញ្ជូន​គណៈកម្មការ​និង​ក្រុម​ការងារ​ទៅ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ