ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ទោះ​ស្ថិតនៅ​កណ្តាលរាត្រី​ក៏ដោយ ក៏​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​នឹង​កំពុង​ដឹកនាំ​បញ្ជា​ផ្ទាល់ និង​រៀបចំ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​កន្លែង​លិច តាម​ដង​ស្ទឹង​ព្រែក​ត្នោត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ផ្ទាល់ នា​យប់​កណ្តាល​អាធា​ត្រ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យដឹងថា ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ ក្នុង​សង្កាត់​ចំនួន​៤ នៅ​ខណ្ឌ​ដង្កោ បាន​ទទួល​រង​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ហូរ​ចេញពី​ដងស្ទឹង​ព្រែក​ត្នោត តាម​បណ្តោយ​ផ្លូវ​លេខ​២០​អា ដែល​ស្ថិតនៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។​

​ទោះបីយ៉ាងណា អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា នៅពេល​នេះ​រាជធានី​ភ្នំពេញ រួម​នឹង​កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ត្រៀមកម្លាំង​ជាស្រេច​ដើម្បី​ជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុង​មាន​អូប័រ ២០-៣០​គ្រឿង ព្រម​ទាំង​រថយន្ត​ធុន​ធំ​សម្រាប់​ដឹកនាំ​ជញ្ជូន​សម្ភារៈ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​

​ខណៈ​ដែល​អភិបាល​រាជធានី​ភ្នំពេញ កំពុង​ដឹកនាំ​បញ្ជា​ផ្ទាល់ នៅ​តាម​ដង​ស្ទឹង​ព្រែក​ត្នោត នា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ផ្ទាល់​មក​អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​បិទ​ផ្លូវ​ជាតិ​លេខ​៣ ជា​បណ្តោះអាសន្ន ដើម្បី​ជៀសវាង​បញ្ហា​ណាមួយ​កើតឡើង ដោយសារ​ទឹកជំនន់​។​

Filed in: ព័ត៌មានជាតិ