ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ៖ “ មិន​ត្រូវ​ទុក​ប្រជាជន​ណា​ម្នាក់​ឱ្យ​មាន​បញ្ហា ដោយ​មិន​ត្រូវបាន​ជួយ​សង្គ្រោះ​នោះ​ទេ​”

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​ថ្នាក់ដឹកនាំ មន្ដ្រី អាជ្ញាធរ​ក្រុង​/​ស្រុក កងកម្លាំង​គ្រប់​ប្រភេទ​របស់​ខេត្ត​ព្រះសីហនុ ត្រូវ​ត្រៀម​លក្ខណៈ​អោយ​បាន​ជាប់​ជានិច្ច ក្នុងការ​ចុះជួយ​ដល់​ក្រុមគ្រួសារ បងប្អូន​ប្រជាពលរដ្ឋ ដែល​អាច​ប្រឈម​នឹង​បញ្ហា ឬ​កត្តា​ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង ជាដើម ។​

អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​/​សង្កាត់ ត្រូវ​រាយការណ៍​ជាបន្ទាន់ និង​អោយទាន់​សភាពការណ៍​ពី​ស្ថានភាព​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធានា​ដល់​ការចុះ​ជួយ​ទាន់​ពេលវេលា និង​ធានាបាន​ថា ប្រជា​ពលរដ្ឋ​គ្រប់រូប​មាន​សុខ​សុវត្ថិភាព ។​

ក្រៅពី​ការត្រៀម​ជួយសង្គ្រោះ ក្នុង​កាលៈទេសៈ​ចាំបាច់ ត្រូវ​រៀបចំ​ស្បៀងអាហារ ចុះ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​គ្រួសារ​ក្រីក្រ ដល់​ខ្នង​ផ្ទះ​របស់​ពួកគាត់​ផ្ទាល់​តែម្ដង ហើយ​ត្រូវ​ធានា​អោយបាន​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដែល​ជួប​ការលំបាក ហើយ​មិន​បាន​ទទួល​ការជួយ​ពី​អាជ្ញាធរ​នោះ​ឡើយ ៕

Filed in: ព័ត៌មានជាតិ