ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា គណៈ​អភិបាល លើ​ការអនុវត្ត​ការងារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា គណៈ​អភិបាល ការអនុវត្ត​មុខងារ និង​ធនធាន និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលាខេត្ត​បាត់ដំបង មាន​រយ​:​ពេល​៤​ថ្ងៃ ក្រោម​វត្តមាន​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​, គ្រូឧទ្ទេស​មក​ពី​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​ក្រសួងមហាផ្ទៃ ថ្នាក់​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ចូលរួម​ផង​ដែរ​។​

​ឯកឧត្តម ងួន រតនៈ បាន​រំលឹក​ដល់​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ស្តាប់​ខ្លឹមសារ​សំខាន់ៗ រហូតដល់​ពេល​បញ្ចប់​វគ្គ​ប្រកបដោយ​ជោគជ័យ​។​

​ក្នុង​ពិធី​នេះដែរ គ្រូឧទ្ទេស​បាន​ឡើង​ធ្វើការ​សម្របសម្រួល និង​ឡើង​ធ្វើ​បទ​បង្ហាញ​លើ​ស្លា​យ ដើម្បី​ពន្យល់​អំពី​មេរៀន​សំខាន់ៗ ដែល​ត្រូវ​យក​មក​បង្ហាញ​ដល់​សិក្ខាកាម​ទាំងអស់​បាន​ស្តាប់ និង​អាច​ឡើង​មាន​យោបល់ ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​បញ្ចេញមតិ​ដល់​គ្រូ​ឧទ្ទេស ដើម្បី​ទទួល​មតិយោបល់​ពី​គ្រូឧទ្ទេស​ត្រឡប់មកវិញ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ