ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ម៉ាន សុ​គ្រី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​វេទិកាសាធារណៈ​ជាប់​មូលដ្ឋាន​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​សាលាក្រុង​កំពត លោក ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត ខេត្ត​កំពត ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​វេទិកាសាធារណៈ​រយៈពេល​៩ ខែ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត​។​

​តាម​របាយការណ៍​រប​ស់លោ​កលាង រឿន​សុធី អភិបាលក្រុង​កំពត និង​ចៅសង្កាត់​ទាំង​៥ នៃ​ក្រុង​កំពត​បានឲ្យដឹង វឌ្ឍនភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត​ធ្វើ​វេទិកាសាធារណៈ​ស្វែងរក​តម្រូវការ បញ្ហា​ប្រឈម​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០ នេះ​បាន​ចំនួន​១៩​លើក​មាន​សមាជិក​ក្រុម​ការងារ​ចំនួន​៤០៥​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​១៤៥១​នាក់​ប្រមូល​បាន​បញ្ហា​សំណូមពរ ៧៧​ករណី ក្នុងនោះ​បាន​ដោះស្រាយ​ចំនួន​១៧​ករណី កំពុង​ដោះស្រាយ​ចំនួន​៤៦​ករណី នឹង​មិន​ទាន់​ដោះស្រាយ​ចំនួន​១៤​ករណី​។​

​ក្នុងឱកាស​នោះ លោក ម៉ាន សុ​គ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​និង​ជា​ប្រធាន​ក្រុម​ការងារ​បាន​បញ្ជាក់ថា គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ប្រកបដោយ​ទទួល​ការខុសត្រូវ​ខ្ពស់​។
​ជា​ការពិត ចាប់តាំងពី​ក្រុមការងារ​នេះ​បាន​បង្កើត គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការអប់រំ ផ្សព្វផ្សាយ និង​ការដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ក្នុង​សកម្មភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស ក្នុង​ស្ថាន​ជួប​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ ១៩ ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ គ្រប់គ្រង​ទិន្នន័យ ពលករ​ត្រឡប់មក​ក្នុងប្រទេស​និង​ក្រៅប្រទេស និង​ចូលរួម​បរិច្ចាគ តាម​រូបភាព​ផ្សេងៗ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្វះខាត​និង​បង្ការ​ទប់ស្កាត់​មិន​មែន​ជំងឺ​កូវី​ដ​១៩​ឆ្លង​ដល់​សហគមន៍​ឡើយ​។​

​លោក ម៉ាន សុ​គ្រី ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ ឲ្យ​បន្ត​ពង្រឹង​សកម្មភាព​ការងារ​ថ្នាក់ក្រុង ដើម្បី​អោយ​មាន​ការទទួល​ខុស​ត្រូវ​ច្បាស់លាស់ ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​សំណូមពរ បញ្ហា​ទំនាស់​នានា បញ្ចៀស​ភាព​អសកម្ម ដែល​អាច​បង្ក​ឱ្យ​មានភាព​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គ្រាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ជំរុញ​មន្ត្រីរាជការ ក្រុម​ការងារ​អោយ​ខិតជិត​និង​ប្រជាពលរដ្ឋ​ដើម្បី​ស្តាប់​និង​ទប់ស្កាត់​ឲ្យទាន់​ពេលវេលា​ពី​សំណាក់​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​បំភ្លើស​បំភ្លៃ​ព័ត៌មាន​ការពិតដ​ល់​ប្រជាពលរដ្ឋ ពង្រឹង​ការងារ​នៅ​មូលដ្ឋាន​ភូមិ​សង្កាត់​ឲ្យបាន​រឹងមាំ ពិសេស​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព បន្ត​ចុះ​រៀបចំ​វេទិកា​សាធារណៈ នៅតាម​បណ្ដា​សង្កាត់ តាម​ផែនការ​ដែល​បាន​គ្រោងទុក នឹង​បន្ត​ធ្វើ​ការសម្របសម្រួល​ទំនាស់​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ រាល់​ដំណោះស្រាយ​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត អភិវឌ្ឍ​និង​ជំរុញ​យន្តការ​នេះ​ឲ្យ​កាន់តែ​មាន​ដំណើរការ​ល្អ​ប្រសើរ​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ