ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​ខេត្ត​បន្ទាយមានជ័យ កើត​សរសើរ​ដល់​កងកម្លាំង​ការពារ​ព្រំដែន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​÷ ក្នុង​ពិធី​សំណេះសំណាល ព្រមទាំង​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង ព្រមទាំង តម្លើង​ឋានន្តរស័ក្តិ មន្ត្រីនគរបាល​បាល​ជាតិ វរ​ការពារ​ព្រំដែន​គោក នៃ​ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ រួម​ដំណើរ​ជាមួយ​លោក​ឧត្តមសេនីយ៍ ត្រី នូ ជី​វ័ន្ដ ស្នងការរង​ផែន​ព្រហ្មទណ្ឌ អធិការ​ក្រុង ប៉ោយ​ប៉ែត មេបញ្ជាការ​វរ​ការពារ​ព្រំដែន និង មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត បាន​អញ្ជើញ ។ កម្ម​ពិធី​នេះ​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៩១១ ។​

​ក្នុង​កម្ម​ពី​ធី​នេះ​មាន​កងកម្លាំង​សរុប​ទាំងអស់ ជិត​៤០០​នាក់ បាន​ចូលរួម​ដែល​មកពី​ទី​បញ្ជារ​ការដ្ឋាន​វរ​កា​រពារ​ព្រំដែន​គោក​ទាំង ៤ នៃ​ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ ។​

​ក្នុងនោះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ សួរសុខទុក្ខ និង នាំយក​អំណោយ មួយចំនួន​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​ដល់​កងកម្លាំង នគរបាល​ការពារ​ព្រំដែន​គោក​៩១១ កងកម្លាំង នគរបាល​ការពារ​ព្រំដែន​គោក​៨៩១ កងកម្លាំង នគរបាល​ការពារ​ព្រំដែន​គោក​៨១៥​។

​ក្នុង​នោះ​ទៀតសោត លោក​ឧត្តមសេនីយ៍​ស្នងការ បាន​កោតសរសើរ កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន នៃ​ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ ដែល​បាន​យកចិត្ត ខិតខំ​ការពារ​បូរ​ណ​ទឹកដី​កម្ពុជា​យើង បាន​យ៉ាង​ល្អ កន្លងមក និង ស្នើឲ្យ​កងកម្លាំង​ទាំងអស់​បន្ត​ខិតខំ​ការពារ និង​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​ល្អ​បន្ត​ទៀត​ផង​ដែរ ។

​ជា​ចុងក្រោយ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជារ​ឲ្យ​កងកម្លាំង​ទាំងអស់​តាម​បន្ទាត់​ព្រំដែន ត្រូវ​រិត​បន្តឹងបន្ថែម​ទៀត ក្នុង​ការទប់ស្កាត់​ទំនិញ និង ពលករ​ឆ្លងដែន​ខុសច្បាប់ ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​៕

Filed in: ព័ត៌មានជាតិ