ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ÷​ កងកម្លាំង​មួក​ខៀវ​កម្ពុជា​១៣៩​នាក់​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ​ក្រោយ​ពិនិត្យ​សំណាក​ទទួលលទ្ធផល​អ​វិជ្ជ​មានកូ​វិដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​កងកម្លាំង​មួក​ខៀវ​កម្ពុជា ១៣៩​នាក់ ក្នុងនោះ​នារី​១១​នាក់​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​ផ្ទះ​ជួប​ក្រុម​គ្រួសារ​វិញ ក្រោយ​ពិនិត្យ​សំណាក​វិភាគ​ជា​លើក​ទី​២ ទទួលលទ្ធផល​អវិជ្ជ​មាន​កូ​វិដ​១៩ ពី​ក្រសួង​សុខាភិបាល​។​

នេះ​ជា​ការលើកឡើង​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ចត្តា​ឡី​ស័ក នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ ឯកឧត្តម បញ្ជាក់ថា កម្លាំង​ទាំង​១៣៩​នាក់​នេះ គឺ​បាន​ធ្វើ​ចត្តា​ឡី​ស័ក បន្ទាប់ពី​បាន​ធ្វើ​មាតុភូមិនិវត្តន៍ ក្រោយ​បញ្ចប់​បេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​ម៉ាលី​រយៈពេល​១​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០​។​

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា ទាំង​១៣៩​នាក់​នេះ ទទួលលទ្ធផល​អវិជ្ជ​មាន​កូ​វិដ​១៩ បន្ទាប់ពី​ធ្វើ​សំណាក​វិភាគ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ហើយ​ថ្ងៃនេះ មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ឱ្យ​កម្លាំង​ទាំងអស់​នេះ វិល​ត្រឡប់​ទៅផ្ទះ​វិញ ត្រូវ​បន្ត​អនាម័យ​ខ្លួនប្រាណ​ជានិច្ច ជាមួយ​គ្នា​ប្រសិន​បើ​មាន​អ​ការៈមិន​ប្រកតី​ត្រូវ​រាយការណ៍ម​ជ្ឈ​មណ្ឌល​ជាតិ ឬ​ទាក់ទង​ទៅ​អ្នកជំនាញ​នៃ​ក្រសួង​សុខាភិបាល​៕

 

Filed in: ព័ត៌មានជាតិ