ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន ភ្នំ​វាល​ចាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ ឯកឧត្តម​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន ភ្នំ​វាល​ចាប ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។​

​អញ្ជើញ​ចូលរួម​ក្នុង​អង្គពិធី​មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោកនាយ​សេនាធិការ ឯកឧត្តម លោកជំទាវ​អស់លោក លោកស្រី អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​នាយទាហាន នាយទាហានរង ពលទាហាន និង​គ្រូ​សារ​កងទ័ព ។​

​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា ខ្ញុំ​ពិតជា​មាន​ចិត្ត​សប្បាយ​រីករាយ​និង​រំភើប​យ៉ាង​ក្រៃ​លែង​ដោយបាន​អញ្ជើញ​មក​ឃើញ​ផ្ទាល់​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេជោ​សែន​ដែល​ជា​កន្លែង​សំរាប់ធ្វើ​ការហ្វឹកហ្វឺនរ​បស់​កងទ័ព​យោធភូមិភាគ​ទី​៥ ហើយ​ទីតាំង​នេះ​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ដែល​យើង​ស្រាវជ្រាវ​មិនទាន់​អស់​ទេ​ព្រោះ​កាលពី​សម័យ​មុន​កងទ័ព​តស៊ូ​ធ្លាប់​មក​ជ្រកកោន​នៅ​ទី​នេះ​តែ​ឥឡូវ​ដោយសារ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ​ហ៊ុន សែន នៅ​ចុងឆ្នាំ​៩៨ បាន​ប្រែក្លាយ​កន្លែង​នេះ​ទៅ​ជា​ទីលាន​សម្រាប់​ធ្វើការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ដែល​ជា​ទីលាន​បណ្ដុះបណ្ដាល​នូវ​ភាព​មុត​ស្រួច​របស់​កងទ័ព​យើង​ដើម្បី​ត្រៀម​ការពារ​ជាតិ​ទោះបី​ប្រទេស​មាន​សន្តិភាព​ក៏ដោយ​ដូច្នេះហើយ​សុខភាព​របស់​កងទ័ព​ក្នុង​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ​ជា​ការចាំបាច់​ធ្វើឱ្យ​កងទ័ព​មាន​សុខភាព​ល្អ​ទើប​មាន​កាយសម្បទា​រឹងមាំ​ហ្វឹកហ្វឺន​ការពារជាតិ​បាន​។​

​ឯកឧត្តម បាន​បន្ត​ថា​ការ​ដែល ឯកឧត្តម បាន​មក​ដល់​ទី​នេះ​មក​ជួយ​ឧបត្ថម្ភ​នូវ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នៅ​កន្លែង​នេះ​គឺ​តាម​ការស្នើសុំ​របស់​ឯកឧត្តម​នាយ ឧត្តមសេនីយ៍ ប៊ុន សេង អតីត​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មកម្ល៉េះ​បាន​ស្នើសុំ​ប្រព័ន្ធ​ទឹក​ស្អាត ទើប​មកដល់​ពេលនេះ​យើង​បាន​ធ្វើតាម​សំណូមពរ​ហើយ​យើង​បាន​ធ្វើ​ប្រព័ន្ធ​ផលិតកម្ម​ផលិត​ទឹកស្អាត​មួយ​ដែល​យក​បច្ចេកវិទ្យា​ទំនើប​ពី​ប្រទេស​ចិន​មក​បំពាក់​ជូន​នៅទីនេះ​ដោយ ១​ថ្ងៃ យើង​អាច​ផលិត​ទឹកស្អាត​បាន​ចំនួន ៥០​ម៉ែត្រ​គីប​សម្រាប់​កងទ័ព​ប្រើប្រាស់​នៅ​ទីនេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម បាន​ផ្ដល់​ជា​អំណោយ​ដល់​គ្រួសារ​កងទ័ព និង​កងទ័ព​ចំនួន ៤៦១ គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​បាន​ឧបត្ថម្ភ​សាងសង់​នូវ​អគារ​ស្នាក់នៅ​១​ខ្នង​របស់​កងការពា​រ ដែល​មាន​ទំហំ ៥×៨ ម៉ែត្រ ជូន​តាម​សំណូមពរ ៕

Filed in: ព័ត៌មានជាតិ