ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម ទៀ សីហា កោតសរសើរ និង​អរគុណ​ដល់​អ្នកពាក់ព័ន្ធ​រៀបចំ​កម្មវិធី «​សម្រាក​សៀមរាប​» ប្រកប​ដោយ​ភាពជោគជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ នា​ល្ងាច​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​ថ្ងៃ​ឈប់សម្រាក​កន្លងផុតទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ក្រុមគ្រួសារ បានបង្ហាញ​ការកោតសរសើរ​ដល់​គណៈ​អភិបាលខេត្ត ដែល​បាន​ដឹកនាំ​អនុគណៈកម្មការ​រៀបចំ​កម្មវិធី «​សម្រាក​សៀមរាប​» បាន​យ៉ាង​ជោគជ័យ​។​

​ឯកឧត្តម​អភិបាល​ក៏​បាន​ថ្លែង​ការ​អរគុណ​ដល់​លោក ប្រាក់ សោភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្តសៀមរាប និង​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក ដែល​បាន​សហការ តុបតែង​លម្អ​ក្រុង រៀបចំ​បង្កើត​ផ្សារ​ទឹក ជិះទូក​កម្សាន្ត ជិះ​កង់ និង​សម្របសម្រួល​កម្មវិធី​នានា​បាន​យ៉ាង​ល្អ ដោយ​ភាព​ទាក់ទាញ បញ្ចូល​នូវ​ភាពសប្បាយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។​

​ឯកឧត្តម​បាន​បន្ត​អរគុណ​ដល់​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដែល​បាន​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​សប្បុរសធម៌ ដែល​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ស្នេហា​កីឡា​មក​រួមដៃគ្នា​ជួយ​ដល់​អ្នក​ខ្វះខាត​ក្នុង​ខេត្ត និង​បាន​អរគុណ​ដល់​មគ្គទេសក៍​ទេសចរណ៍ ដែល​បាន​ចូលរួម និង​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ប្រាសាទ​ជាច្រើន​ក្នុង​តំបន់​អង្គរ​។​

​ឯកឧត្តម​ក៏បាន​អរគុណ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ១២ អាជ្ញាធរ​អប្សរា មន្ទីរ​សុខាភិបាល មន្ទីរ​ទេសចរណ៍ មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​បី​ប្រភេទ ដែល​នៅ​ជួយ​ពង្រឹង​វិធាន​ការពារ​ការបង្ការ​ការ​រាលត្បាត​នៃ​កូវី​ដ​-១៩ ការសម្អាត​បរិស្ថាន ការពារ​ទាំង​សន្តិសុខ សណ្តាប់ធ្នាប់ កំឡុង​ពេល​កម្មវិធី​ប្រាំ​មួយថ្ងៃ​កន្លងមក ។​

​ឯកឧត្តម​បន្ថែមថា កម្មវិធី​នេះ​ជោគជ័យ​ទៅ​បាន ក៏​ដោយសារ​ប្រជាពលរដ្ឋ​បាន​ជ្រើសរើស​យក​ខេត្តសៀមរាប ក្នុង​រយៈពេល​ថ្ងៃ​ឈប់សម្រាក​ធំ​នេះ​។ ឯកឧត្តម​បាន​ជូនពរ​សុខភាព​ល្អ និង​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​វិញ និង​ជួប​គ្នា​ម្តងទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​៕

Filed in: ព័ត៌មានជាតិ