ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមគ្រួសារ​អាវុធហត្ថ ដែល​ទើបតែ​ទទួលមរណភាព ទទួលបាន​ថវិកា​ជាង​៣០​លាន​រៀល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​សុក្រ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ក្រុម​ប្រតិភូ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរង​សេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត នាយករង​ខុទ្ទកាល័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកសម្របសម្រួល​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​នាំយក​ថវិកា របស់​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​អាវុធហត្ថ ដែល​ទើប​ទទួល​មរណភាព​នា​ពេល​ថ្មីៗ​នេះ ដោយ​រោគាពាធ​។​

​លោក​ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ជានិច្ចកាល​នាយ​ឧត្តមសេនីយ៍ តែងតែ​យកចិត្ត​ទុក្ខ​ដាក់ គិតគូរ អំពី​សុខទុក្ខ​របស់​បងប្អូន​កងរាជអាវុធហត្ថ​ទាំងអស់ និង​បាន​ចាត់តាំង​ក្រុមការងារ នាំយក​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​នេះ មក​ប្រគល់​ជូន​សមាជិក​ក្រុមគ្រួសារ​សព​ដល់​លំនៅដ្ឋាន​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត បានឲ្យ​ដឹង​ដែរថា ដោយ​ជ្រក​ក្រោម​ទិស​ស្លោក (​ជួយ​គិត ជួយ​ធ្វើ និង​រួម​ទទួលខុសត្រូវ​) ដ៏​មាន​អត្ថន័យ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​នាយ​ឧត្តមសេនីយ៍ តែងតែ​ក្រើនរំលឹក​ដល់​មេបញ្ជាការ គ្រប់​អង្គភាព​ទាំងអស់ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវមាន​ស្មារតី មនុស្សធម៌ គុណធម៌ ចូលរួម ថែរក្សា និង​យកចិត្ត​ទុក្ខ​ដាក់ ទៅលើ​បងប្អូន​កងរាជអាវុធហត្ថ​ទាំងអស់​ដែល​នៅក្រោម​ឪ​វាត ជាពិសេស​គឺ​នៅ​ពេល​ដែល​ពួកគាត់ កំពុង​ជួប​នូវ​ទុក្ខលំបាក​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ដា​វីត បាន​បន្ត​ឲ្យដឹង​ទៀតថា ដោយ​មើលឃើញ​ពី​ទុក្ខលំបាក របស់​បងប្អូន​កងរាជអាវុធហត្ថ ដែល​កំពុង​ជួបប្រទះ​ភ្លាមៗ​នោះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​ចាត់តាំង​ក្រុមការងារ នាំយក​ថវិកា មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ជាង​៣០​លាន​រៀល ដែល​ជា​ការចូលរួម​បរិចាក​របស់​លោកនាយ​ឧត្តមសេនិយ៍ និង​នាយទាហាន នាយទាហានរង ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងអស់ ដើម្បី​យក​ទៅ​ដោះ​ស្រាវ​នូវ​ទុក្ខលំបាក ដែល​សមាជិក​បងប្អូន​កងរាជអាវុធហត្ថ​កំ​ពុង​ជួបប្រទះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ