ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ពលរដ្ឋ​ក្រីក្រ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ទទួលបាន​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ ក្រោយពេល​មន្ត្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការអង្កេត វាយតម្លៃ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ ក្នុងស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​រួចមក ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ចំនួន​៦២​គ្រួសារ​បន្ថែមទៀត ទទួលបាន​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។ ពិធី​ប្រគល់​ប័ណ្ណ​សមធម៌​នេះ ក្រោម​វត្តមាន លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​។ ដោយ​បាន​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ ចំនួន​៦២​គ្រួសារ រស់​នៅក្នុង​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​មាន​លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តែង​បាន​យកចិត្តទុកដាក់​លើ​វិស័យ​សង្គមកិច្ច និង​សេវា​គាំពារ​សង្គម ជាពិសេស​ដំណាក់កាល​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​-១៩ រីក​រាលដាល​ជា​សកល ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ផ្សេងៗ នាំឲ្យ​មាន​ការបាត់បង់​ការងារ​ធ្វើ​មួយ​ចំនួន​។ ដូច្នេះ​ដើម្បី​ជួយ​ស្រោចស្រង់​ជីវភាព​ពលរដ្ឋ សម្តេច​បាន​បញ្ចេញ​នូវ​សាច់ប្រាក់​ផ្តល់ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការកំណត់​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​បងប្អូន​គ្រួសារ​ទាំងអស់​ដែល​មក​ទទួលយក​ប័ណ្ណ​សមធម៌​នាពេលនេះ សូម​រក្សាទុក​ប័ណ្ណ​សមធម៌​នេះ​ឲ្យបាន​ល្អ ព្រោះថា​ប័ណ្ណ​នេះ​មិន​ត្រឹមតែ​អាច​យកមក​ប្រើប្រាស់​សម្រាប់​បើកប្រាក់​ប្រចាំខែ​ប៉ុណ្ណោះ​ទេ ប័ណ្ណ​នេះ​ក៏​អាច​យក​ទៅ​ប្រើប្រាស់​តាម​ការ​ចាំបាច់​ផ្សេងៗ​ដូចជា ការពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។​

​សូមជម្រាបថា បើ​តាម​ការលើកឡើងរ​បស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​កំពត លោក​មឿង គង្គា បានបញ្ជាក់​ថា តាម​ការចុះ​អង្កេត​ស្ដី​ពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១១ របស់​មន្ត្រី​ជំនាញ ក្នុង​កំឡុងពេល​នៃ​ស្ថានភាព​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ក្រុង ស្រុក​ទាំង​៨ នៃ​ខេត្ត​កំពត បាន​រកឃើញ​ពលរដ្ឋ​ក្រីក្រ សរុប​ប្រមាណ ២៣.២១៥​គ្រួសារ ក្នុងនោះ​(​ក្រ​១) ចំនួន​១០.៧១៣​គ្រួសារ​, (​ក្រ​២) ចំនួន ១២.៥០២​គ្រួសារ​។ ដោយឡែក​ឃុំ​ស្វាយ​ទង​ខាងត្បូង នៅក្នុង​ដំណាក់កាល​កូវី​ដ​-១៩ នេះ ក្រុមការងារ​កំណត់​បា​ន​នូវ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ចំនួន ១១០​គ្រួសារ ក្នុងនោះ (​ក្រ​១) ចំនួន​២៨​គ្រួសារ (​ក្រ​២)​ចំនួន​៨២​គ្រួសារ ហើយ​អាជ្ញាធរ​ឃុំ​បាន​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​កន្លងមក​បាន​ចំនួន ៤៨​គ្រួសារ និង​បន្ត​ចែក​ជូន​ចំនួន​៦២​គ្រួសារ​បន្ថែមទៀត​ក្នុង​ពេល​នេះ ដែល​(​ក្រ​១) ចំនួន ៧​គ្រួសារ និង​(​ក្រ​២) ចំនួន ៥៥​គ្រួសារ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ