ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ហាវ ចាន់​សិទ្ធី អនុប្រធាននាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង លោក អ៊ុក ថា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​នាយ នាយរង និង​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ចំនួន​២៦៦​នាក់ ក្នុងនោះ​ផ្ទេរ​សម្រួល​ភារកិច្ច​ចំនួន​៨៦​នាក់​។​

​ពី​ធី​ខាងលើ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក ឧត្តមសេនីយ៍ វរៈសេនីយ៍​ជា​ប្រតិភូ​អមដំណើរ តំណាង​ប្រធាន​សាលាដំបូង​ខេត្តកំពត លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​អធិការ​នគរបាល​ក្រុង ស្រុក អញ្ជើញ​ចូលរួម​ផងដែរ​។

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ឡើង​ធ្វើ​របាយការណ៍​ស្វាគមន៍ អំពី​សមិទ្ធផល​ការងារ​ដែល​ជា​ស្នាដៃ​នៃ​កិច្ច​ប្រតិបត្តិការ​របស់​កងកម្លាំង​នគរបាល​ខេត្ត ដែល​សម្រេចបាន​ក្នុង​រយ​:​ពេល​កន្លង​មក​ជូន​អង្គពិធី​ផងដែរ​។​

​បន្ទាប់មក លោក​ឧត្តមសេនីយ៍ឯក ហាវ ចាន់​សិទ្ធី អនុប្រធាននាយកដ្ឋាន​បុគ្គលិក បាន​អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ ជូន​នាយ នាយរង និង​មន្ត្រីនគរបាល​ជាតិ ចំនួន​១៨០​នាក់ រួមមាន​៖
១/​ថ្នាក់​វរសេនីយ៍​ចំនួន​៦៧​រូប (​វរសេនីយ៍ឯក ចំនួន​៦​រូប , វរសេនីយ៍ទោ ចំនួន​៣៥​រូប និង​វរសេនីយ៍ត្រី ចំនួន​២៦​រូប​) ។​
២/​ថ្នាក់​អនុ​សេនី​យ៍ ចំនួន​១១២​រូប (​អនុសេនីយ៍ឯក ចំនួន​៥២​រូប , អនុសេនីយ៍ទោ​ចំនួន​៣៤​រូប និង​អនុសេនីយ៍ត្រី ចំនួន​២៦​រូប​)​។​
៣/ ថ្នាក់​ព្រិន្ទបាលឯក ចំនួន​១​រូប​។​

​បន្ទាប់​ពី លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប មានមតិ​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តាំផ្ញើ​ដល់​មន្ត្រី​កងកម្លាំង​នគរបាល​ខេត្ត ក្នុង​អង្គពិធី​រួចមក លោក​ឧត្តមសេនីយ៍ឯក ហាវ ចាន់​សិទ្ធី អនុប្រធាននាយកដ្ឋាន​បុគ្គលិក បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ដែល​បាន​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​រួម​គ្នា​បន្ត​ខិតខំ​បំពេញ​ការងារ​តាម​ជំនាញ​រៀងៗ​ខ្លួន និង​ខ្លួន​ឯកឧត្តម​ផ្ទាល់ សូម​កោតសរសើរ ដល់​មន្ត្រី​កងកម្លាំង​នគរបាល​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ត្រូវមាន​ឥរិយាបទ​ទន់ភ្លន់ ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់រហ័ស ទាន់ពេលវេលា និង​ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​មូលដ្ឋាន​គ្មាន​បទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កំរិត​អប្បបរមា បន្ថែម​ពី​នេះ​ត្រូវ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ចេះ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដើម្បី​ក្លាយខ្លួន​ជា​មន្ត្រី​គំរូ ដែល​ជា​ជំនឿ​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប​ផង​ដែរ​។​

​បន្ថែម​ពី​នេះ លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​កងកម្លាំង​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​រក្សា​អនាម័យ​ជា​ប្រចាំ​ដើម្បី​បង្ការ​ការពារ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ