ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ប្រទេសជាតិ​រឹងមាំ ផ្អែក​ទៅលើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង ដោយសារ​កងទ័ព​ខ្លាំង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា​ប្រទេសជាតិ​រឹងមាំ ផ្អែក​ទៅលើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង ដោយសារ​កងទ័ព​ខ្លាំង​។​

​លោក​ថ្លែង​បែបនេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ​ជំនាន់​ទី​២ បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ ឆ្នាំ​២០២០ មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេជោ​សែន ភ្នំ​ធំ​ម្រះព្រៅ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែក​ទៅលើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។ នាយទាហាន​ជំនាន់​មុន បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ ដើម្បី​បុព្វហេតុ​ជាតិ មកដល់​យើង​សព្វថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរ​មរតក​នេះ​ទៅមុខទៀត ដោយ​ឈរ​លើ​មូលដ្ឋានៃ​ស្មារតីឆ​ន្ទៈ បទពិសោធន៍ ហើយ​បូកផ្សំ​ជាមួយនឹង​សមត្ថភាព​ជាក់ស្តែង​»​។​

​លោក​បន្ថែមថា ការហ្វឹកហ្វឺន​ពលទាហាន​ឱ្យមាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់ គឺជា​កត្តា​សំខាន់​បំផុត ដែល​ធ្វើឱ្យ​កងទ័ព​របស់​យើង​ខ្លាំង ហើយ​អាច​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​បាន​យូរអង្វែង​ទៅមុខទៀត​។ ការហ្វឹកហ្វឺន​ត្រូវ​ផ្អែក​លើ​កត្តា​ពីរ ទី​មួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ពីរ គឺ​កត្តា​សមត្ថភាព​ដោយ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​។ នេះ​ហើយ​ជា​ស្មារតី​ជាតិនិយម ដើម្បី​បង្កើន​នូវ​ភាពជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅ​ក្នុង​ការធានា​ម្ចាស់ការ​លើ​អនាគត​របស់​យើង​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា យោធា​ចារ្យ​មាន​តួនាទី​សំខាន់​ណាស់ ហើយ​អាជីព​ជា​យោធា​ចារ្យ មាន​លក្ខណៈ​ពិសេស​ពីរ រួមមាន​៖

១៖ គឺ​យើង​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការបម្រើ​ជាតិ​តាមរយៈ​ការបង្រៀន​ពលទាហានរ​បស់​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុង​ការការពារ​ខ្លួន ក៏ដូចជា​ការពារ​អង្គភាព ធានាបាន​នូវ​ជោគជ័យ​ក្នុង​ការបំពេញ​ភារកិច្ច ដែល​ជា​មោទភាព​ក្នុង​ការចូលរួមចំណែក​ការពារ​ជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើមៗ​។​
២៖ គឺ​យោធា​ចារ្យ​ទទួលបាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​សិស្ស​គ្រប់រូប ក្នុងនាម​ជា​អ្នកមានគុណ​ដែល​បាន​ផ្តល់​នូវ​ចំណេះដឹង​ដល់​ពួកគេ​។​

​លោក​សំណូមពរ​ថា «​សូម​សិក្ខាកាម​យោធា​ចារ្យ​យើង​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះ ហើយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការហ្វឹកហ្វឺន និង​ចេញ​ទៅ​បំពេញ​ភារកិច្ច​បង្រៀន​នៅតាម​បណ្តា​សាលា ប្រកប​ដោយ​ឆន្ទៈ និង​មនសិកា​ខ្ពស់​ចេញពី​បេះដូង​។ ជាមួយគ្នានេះ សូម​យល់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​អាជីព​មួយ​នេះ តាមរយៈ​ការ​ចោទសួរ​ថា តើ​យើង​បាន​បន្សល់ទុក​អ្វី​ខ្លះ ជូន​កងទ័ព​យើង​បន្ទាប់​ពី​ការចូលនិវត្តន៍​ទៅ គឺ​យោធា​ចារ្យ​ម្នាក់​អាច​បន្សល់ទុក​នូវ​យោធិន​រាប់ពាន់នាក់ ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួម​ទាំង​ការ​បន្សល់ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព បន្ត​ទុក​ឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​»​។
​លោក​ថ្លែងថា ឱកាស​ជា​យោធា​ចារ្យ​នេះ គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​អាច​ចូលរួម​ក្នុង​ការកសាង​សមិទ្ធិផល​សម្រាប់​កងទ័ព តាមរយៈ​ការកសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​។​

​ក្នុងឱកាស​នោះ លោក​ក៏​បាន​អរគុណ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​, អង្គភាព​-​ស្ថាប័ន​ពាក់ព័ន្ធ​, គណៈ​គ្រប់គ្រង​វគ្គ​, យោធា​ចារ្យ ក៏ដូចជា​នាយទាហាន​, នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កងពលតូច​លេខ​៧០ ដែល​បាន​ដែល​បាន​សហការ​ជួយ​រៀបចំ និង​បង្កលក្ខណៈ​ឱ្យ​ការហ្វឹកហ្វឺន​នេះ​ដំណើរការ​បាន​ល្អប្រសើរ និង​អរគុណ​ដល់​បេក្ខជន​យោធា​ចារ្យ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត និង​សកម្ម​យកចិត្តទុកដាក់​ចូលរួម​នៅក្នុង​ការហ្វឹកហ្វឺន​នេះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ