ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រុមប្រឹក្សា​ខណ្ខដូនពេញ បាន​បើក​កិច្ចប្រជុំ សាមញ្ញ លើក​ទី​១៣ អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ថ្ងៃ​អង្គារ ១០ កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មិថុនា​ឆ្នាំ​២០២០ វេលា​ម៉ោង ០៨,៣០​នាទី ក្រុមប្រឹក្សា​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៣ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក សរ សុង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី​អភិបាលរងខណ្ឌ លោក គណៈនាយក​រដ្ឋបាល​ខណ្ឌ លោកស្រី​អធិការរង​នគរបាល​ខណ្ឌ លោក មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ លោក ប្រធាន​ការិយាល័យ​ទាំង​១១ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ និង​លោក លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​កិច្ចប្រជុំ​បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត លើ​របៀបវារៈ​រួមមាន​៖
១-​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ លើក​ទី​១២ អាណត្តិ​ទី​៣ ។​
២-​ពិនិត្យ និង​អនុម័ត​របាយការណ៍ របស់​រដ្ឋបាល​ខណ្ឌ ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០២០ ។​
៣-​ពិនិត្យ និង​អនុម័ត​របាយការណ៍ របស់​រដ្ឋបាល​ខណ្ឌ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២០ ។​
៤-​ពិនិត្យ បទបញ្ជាផ្ទៃក្នុង របស់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា រដ្ឋ​បាន​ខណ្ឌដូនពេញ ។​
៥-​ពិនិត្យ និង​អនុម័ត​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មន្ត្រី តាមរយៈ​យន្តការ​ច្រកចេញចូល​តែ​មួយ ។​
៦-​ពិនិត្យ និង​អនុម័ត​ប្រតិទិន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ ឆ្នាំ​២០២១ ។​
៧-​ពិនិត្យ និង​អនុម័ត​ប្រតិទិន​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ។​
៨-​ការងារ​ផ្សេងៗ​៖
-​បន្ត​វិធានការ​បង្ការ និង ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩(Covid-19) ។​
-​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​ក្នុង​មូលដ្ឋាន និង​កិច្ចការ​សំខាន់ៗ​មួយចំនួន​ទៀត​ផងដែរ ។​

Filed in: ព័ត៌មានជាតិ