ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ក្រសួង​សង្គមកិច្ច ប្រគល់ជូន​សម្ភារ​ជំនួយ ជូន​ប្រជាពលរដ្ឋ​មាន​ពិការភាព និង​មនុស្ស​ចាស់ជរា​ចំនួន ១០០​គ្រួសារ ក្នុង​ខេត្ត​កំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​នាំ​យក​សម្ភារ​ជំនួយ ជូន​ប្រជាពលរដ្ឋ​មាន​ពិការភាព និង​មនុស្ស​ចាស់ជរា​ចំនួន​១០០​គ្រួសារ រស់​នៅក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក ញ៉ឹក វណ្ណា​រ៉ា បាន​លើកឡើង​ថា ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​គឺ ជា​គុណធម៌​ដ៏​ប្រពៃ ដើម្បី​គ្រួសារ​កក់ក្តៅ និយាយ​ជា​រួម គឺ​គ្រួសារ​ខ្មែរ​របស់​យើង​ចេះ​ជួយ​គ្នា​ណាស់ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​។​

​សម្ភារ​ជំនួយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ពិការភាព និង​មនុស្ស​ចាស់ជរា​ចំនួន ១០០​គ្រួសារ​នៃ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ រួម​មាន​អាល់កុល ហ្សែ​ល​សម្រាប់​លាង​សំអាត​ដៃ សាប៊ូដុំ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ។​

​បន្ថែម​ពីលើ​នេះ លោក​បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ និង​លោកស្រី ហ៊ឹម សុភ័ក្ត្រ អគ្គនាយិកា​ដែល​បាន​យកចិត្តទុកដាក់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​ភាពកក់ក្តៅ​ដល់​ជន​មាន​ពិការ មនុស្ស​វ័យ​ចាស់ជរា ក្នុង​អំឡុងពេល​ដ៏​លំបាក​នៃ​ជំងឺ​ដូវីដ​១៩ និង​អរគុណ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ សាលា​ស្រុក​គងពិសី ដែល​បាន​សហការ​រៀបចំ​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ និង​ទទួលបាន​ជោគជ័យ​នា​ឱកាស​នេះ​។​

​លោក ញ៉ឹក វណ្ណា​រ៉ា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ការ​ផ្តល់​សម្ភារៈ​ឧបភោគ​បរិភោគ និង​អនាម័យ​ដល់​ជន​មាន​ពិការភាព និង​មនុស​វ័យចាស់​ក្នុង​ពេល​នេះ គឺជា​ការលើក​កំពស់​សុខុមាលភាព​ដល់​ជន​មាន​ពិការភាព​ក្នុង​ស្រុក​គងពិសី ឲ្យ​ជៀសផុត​ពី​ជំងឺ​កូវី​ដ​១៩ ពិសេស​រួចផុត​ពី​ភាព​អត់​ភាពអត់ឃ្លាន​ក្នុង​គ្រា​ដ៏​លំបាក​នេះ​៕

Filed in: ព័ត៌មានជាតិ