ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋ​បាល​ខេត្ត​កណ្តាល បើក​កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​ដើម្បី​ពិភាក្សា ដោះស្រាយ​ករណី​វិវាទ​ការងា​រវាង​កម្មករ កម្ម​ការ​រិនី និង ក្រុមហ៊ុន ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង​អេខូ​បេស ហ្វេ​ក​ធើ​រី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង ឯកឧត្តម ទេស រុក្ខា​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​ដើម្បី​ពិភាក្សា ដោះស្រាយ​ករណី​វិវាទ​ការងា​រវាង​កម្មករ កម្ម​ការ​រិនី និង ក្រុមហ៊ុន ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង អេខូ​បេស ហ្វេ​ក​ធើ​រី នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​ឯកឧត្តម អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល មេធាវី​តំណាង គ​.​ក​.​ប លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំង​ទាំង​បី លោក លោកស្រី អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ លោក​អភិបាល អភិបាលរងក្រុង ស្រុក​ពាក់ព័ន្ធ ។​

​សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង អេខូ​បេស ហ្វេ​ក​ធើ​រី ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​ប្រមាណ​ជាង ១០០០​នាក់ មាន​បញ្ហា​ក្ស័យធន ថៅកែ​ក្រុមហ៊ុន​មិន​មាន​ការទទួលខុសត្រូវ បិទទ្វារ​រត់ចោល​កម្ម​ក​រ កម្មការិនី តាំងពី​ចុង​ឆ្នាំ​២០១៩ មក​ម្លេះ ដោយ​ក្រុមហ៊ុន មិន​បាន​បើក​ប្រាក់​ឈ្នួល ប្រាក់​អតីតភាព​ការងារ ជូន​ដល់​កម្មករ កម្មការិនី សម្រាប់​ករណី​នេះ គណៈកម្មាការ​ចម្រុះ​កំពុង​យកចិត្តទុកដាក់​ពន្លឿន​ចុះ​ដោះស្រាយ​ជូនដ​ល់កម្ម​ក​រ កម្មការិនី​ជាបន្ទាន់​ផងដែរ ៕

Filed in: ព័ត៌មានជាតិ