ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​រាល់​សំណូមពរ និង​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត​បាន​ក្រើនរំលឹក​ជំរុញ​ដល់​អាជ្ញាធរ​និង មន្ត្រី​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ ដោះស្រាយ​រាល់ សំណើ សំណូមពរ​បញ្ហា​កង្វល់ បញ្ហា​ប្រឈម នានា​ដែល​នៅ​សេសសល់ ទទួលបាន​ពី​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ​កន្លងមកឲ្យ​បាន​ឆាប់​រហ័ស​។​

​នេះ​ជា​ការលើកឡើង​របស់​លោក ម៉ាន សុ​គ្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត និង​ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ថ្លែង​ជំរុញ​បែបនេះ​នៅក្នុង​ឱកាស កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​វាយតម្លៃ​លទ្ធផល​ការងារ​របស់ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត ដើមឆ្នាំ​២០២០​ក្នុង​ឆមាស​ទី​១​និង​ទិសដៅ​អនុវត្តន៍​បន្ត​ឆមាស​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាក្រុង​កំពត​ខេត្ត​កំពត​។ ដែល​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក លោកស្រី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត មន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំង​មាន​សមត្ថកិច្ច​អាជ្ញាធរ​ក្រុង និង​សង្កាត់​ទាំង​៥ ដើម្បី​ត្រួតពិនិត្យ ពិភាក្សា​លើ​លទ្ធផល​ការងារ​ធ្វើយ៉ាងណា ជំរុញ​ការដោះស្រាយ​រាល់​សំណើ សំណូមពរ និង​បញ្ហា​កង្វល់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស ដែល​នៅ​សេសសល់ របស់​ប្រជាពលរដ្ឋ​បាន​លើកឡើង​ក្នុង​អង្គ​វេទិកាសាធារណៈ​កន្លងមក​។​

​លោក ម៉ាន សុ​គ្រី ក៏​បាន​ដាក់​ទិសដៅ​និង​ជំរុញ​បន្ថែម ដល់​សមាជិក សមាជិកា​ក្រុមការងារ អាជ្ញាធរ​ក្រុង និង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត ក្នុងនោះ​រួមមាន​បញ្ហា​ការបន្ត​សម្របសម្រួល​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ បង្រួម​បញ្ហា បង្កើន​ការដោះស្រាយ​តាម​ការជាក់ស្ដែង និង​បន្ត​ធ្វើ​វេទិកា​សាធារណៈ​នៅ​គ្រប់​ភូមិ ដោយ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្ថ​ភាពឲ្យបាន​ទូលំទូលាយ ព្រមទាំង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អភិវឌ្ឍ​នៅ​មូលដ្ឋាន ក្រុង សង្កាត់​ឲ្យបាន​កាន់តែ​រីកចម្រើន និង​បន្ត​ដោះស្រាយ​សំណើ​សំណូមពរ បញ្ហា​ប្រឈម​នានា ដោយ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ​ដែរ​ក៏​ត្រូវ​យកចិត្តទុកដាក់​ជម្រុញ​ណែនាំ​ដល់​ប្រជាពលរដ្ឋ រួមគ្នា​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​សុខសន្តិភាព ស្ថេរភាព នឹង​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​សុខាភិបាល ដើម្បី​រក្សាបាន​នូវ​អនាម័យ​ល្អ ដើម្បី​ការពារ​សុខភាព​ខ្លួន ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺ​កូវី​ដ​១៩ ឱ្យបាន​ជា​ប្រចាំ​ទាំងអស់គ្នា ជៀសវាង​កុំឱ្យ​មាន​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅក្នុង​សហគមន៍​យើង​ជា​ដាច់ខាត​។​

​ជាមួយនេះ លោក ម៉ាន សុ​គ្រី ក៏​បាន​ផ្ដាំផ្ញើ​បន្ថែម​ដល់ អាជ្ញាធរ និង​មន្ត្រី​ក្រុមការងារ ឲ្យ​បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា​តាមដាន ពិនិត្យ​លទ្ធភាព ដើម្បី ចូលរួម​ចំណែក​ជួយ ជីវភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ ដោយសារ រង​ផលប៉ះពាល់ ក្នុងស្ថានភាព នៃ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ឲ្យបាន​ទាន់ពេ​ល​វេលា​។

​លោក ម៉ាន សុ​គ្រី ក៏​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​សមាជិក សមាជិកា​ក្រុមការងារ​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​បាន​យកចិត្តទុកដាក់​ចុះ​ធ្វើ​វេទិកា​សាធារណៈ​ស្វែងយល់​និង​ធ្វើការ​ដោះស្រាយ​បាន​ល្អ ទាន់ពេលវេលា​ពី​តម្រូវការ​និង​សំណូមពរ ព្រមទាំង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឆ្លើយតប ស្របទៅតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភា ។

​ក្នុងឱកាស​នោះ​ដែរ លោក ម៉ាន សុ​គ្រី និង​សមាជិក​ក្រុម​ការងារ​ក៏​បាន​នាំយក​នូវ​សៀវភៅ គម្ពីរ​អាល់​កូរ​អាន បកប្រែ​ជា​ភាសា​ខ្មែរ ដែល​ជា​អំណោយ​របស់ លោក​ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ឥស្លាម​កម្ពុជា ផ្ដល់​តាមរយៈ​ឯកឧត្តម​ផ្ទាល់​ក្នុង​នោះ បកប្រែ​ជា​ភាសា​ខ្មែរ​ចំនួន ២៤០​គម្ពី​រ និង​មួយចំនួនទៀត​ជា​ភាសា​អារ៉ាប់​សរុប​ចំនួន​ជាង​៥០០​គម្ពីរ​សម្រាប់​បែងចែក​ជូន​សាសនិក​ឥស្លាម ហា​តុ​កឹម​តួន នៅតាម​សូ​រ៉ាវ ម៉ា​ស្ទិតក្នុង​ក្រុងកំព​តនិ​ង​នៅ​មន្ទីរ​ពន្ធនាគារ​ខេត្ត​កំពត មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ