ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដោយសារតែ​វិបត្តិ​ជំងឺឆ្លង​សាកល​កូវី​ដ​១៩ បាន​បង្ក​ផល​ប៉ះ​យ៉ាងច្រើន​ដល់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​កំពុង​ជួប​ការលំបាក​ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ផងដែរ​។​

​ជាមួយនេះ ក្រោម​ការយកចិត្តទុកដាក់​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​កំណត់​ឱ្យ​គ្រប់​សាខា អនុសាខា​កាកបាទ​ក្រហម​នៅ​ទូទាំង​ប្រទេស​ផ្តោត​ការគិតគូរ​ជា​និច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ទាំងនោះ និង​អន្តរាគមន៍​ជួយ​សម្រួល​ការលំបាក​ឱ្យបាន​ទាន់​ពេលវេលា​នោះ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប និង​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ស្ថិតក្នុង​សង្កាត់​ពីរ​នៃ​ក្រុង​កែប ខេត្ត​កែប គឺ​សង្កាត់​អូរ​ក្រសារ និង​សង្កាត់​ព្រៃធំ​។​

​ចំពោះ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​១២០​គ្រួសារ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម សាប៊ូ ឃី​ត​មួយកញ្ចប់​(​មាន​ខោអាវ​)​និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ជានិច្ចកាល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ពិសេស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មិន​ថា​នៅទីណា​ឱ្យតែ​ពលរដ្ឋ​ជួប​ការលំបាក​ទីនោះ​ត្រូវតែ​មាន​កាកបាទក្រហម​មក​ជួយ​សង្គ្រោះ​គ្រប់ពេលវេលា​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ លោក កែ​ន សត្ថា រដ្ឋលេខាធិការ នៃ​ទីស្តីការ​គណៈ​រដ្ឋ​ម​ន្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែង​យកចិត្តទុកដាក់ និង​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្មាន​រើសអើង ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។

​ជាមួយគ្នានេះ លោក​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ក្រៅពីនោះ លោក​ក៏​បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ដែល​រលក​ទី​២ បើ​ទោះជា​ក្នុង​ប្រទេស​របស់​យើង​បាន​ព្យាបាល​ជា​សះស្បើយ​អស់​ចំ​ួ​ន​១២២​នាក់​ហើយ​ក្តី តែ​ជំងឺ​នេះ​មាន​កើតឡើង​បន្ថែមចំនួន​៣​នាក់​ទៀត ដែល​គ្រូពេទ្យ​កំពុង​ព្យាបាល​។​ដូច្នេះ​បងប្អូន​ត្រូវ​តែ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​របស់​យើង​ឱ្យ​សោះ ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុភាភិបាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ