ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​បលោក ងួន ច័ន្ទ​សុជាតា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប (​សស​យក​) បាន​ដឹកនាំ​យុវជន សស​យក​ខេត្ត ចូលរួម​វេច​ខ្ចប់​កញ្ចប់​ឃី​ត​ចំនួន ២០០​កញ្ចប់ ដោយ​ក្នុង​នោះ​មាន​អង្ករ ១៥​គ​ក្រ មី​១០​កញ្ចប់ ត្រីខ ៦​កំប៉ុង ទឹកស៊ីអ៊ីវ ២​ដប និង​សាប៊ូ ២​ដុំ សម្រាប់​ទុក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ខ្វះខាត​ជួប​ការលំបាក នៅ​តាម​ភូមិ​នានា​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប លោក ងួន ច័ន្ទ​សុជាតា តែងតែ​ដឹកនាំ​ក្រុមការងារ និង​យុវជន ស ស យ ក ចូលរួម​ផ្សព្វផ្សាយ​ស្តី​ពី​ការបង្ការ ទប់ស្កាត់ ការពារ​ករណី​ចម្លងជំងឺ​កូវី​ដ​១៩ នៅ​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ហើយ​គោលដៅ​ដែល​ត្រូវ​ឌ​ធ្វើការ​ផ្សព្វផ្សាយ ដូចជា​ផ្សារ​ក្តោម ដោយ​បាន​ចែក​ខិតប័ណ្ណ​ជា​ច្រើន​សន្លឹក ចង​បដា​នៅ​តាម​មាត់​ឆ្នេរ​លេង​ទឹក (​ស្រី​ស​) ព្រមទាំង​បាន​ធ្វើ​ការណែនាំ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ទេសចរណ៍ ត្រូវ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ