ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សាខា​កាកបាទក្រហម​ខេត្ត​កំពត នាំ​អំណោយ​ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ខ្វះខាត​នៅ​ស្រុក​ឈូក និង​ស្រុក​ជុំ​គិរី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ដឹកនាំ​ដោយ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត និង សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ០៦​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ​២០២០ នេះ បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួម​មាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដើម្បី​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ខ្វះខាត​ជីវភាព ចំនួន​១០០ គ្រួសារ មកពី​ស្រុក ចំនួន ២ គឺ​ស្រុក​ឈូក​ចំនួន​៥០​គ្រួសារ និង​ស្រុក​ជុំ​គី​រី​ចំនួន​៥០​គ្រួសារ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វត្ត​អង្គ​ឈូក ស្ថិតក្នុង​ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​និង​បញ្ហា​ប្រឈម​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​មិន​ត្រូវ​ទុក​ចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ​និង​គ្មាន​ការដោះស្រាយ​ឡើយ​។

​ជាមួយ​នេះ​ពាក់ព័ន្ធ​នឹង​ការ បង្ការ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដើម្បី​ឱ្យ​ចៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​និង​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់គ្នា ពិសេស រស់នៅ​ឱ្យ​មាន អនាម័យ​ល្អ ហូប​ស្អាត​ផឹក​ស្អាត ដេក​ក្នុង​មុង​ជានិច្ច ។

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ យកចិត្តទុកដាក់​ជំរុញ ការងារ​បង្កបង្កើនផល ដាំ​ដុះ​ឱ្យបាន​ទាន់​រដូវ​កាល រួម​នឹង​ការ​ចិញ្ចឹមសត្វ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​និង​សហគមន៍​ផងដែរ​។

​ចំពោះ​អំណោយ​ដែល​បាន​ផ្ដល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ​នា​ឱកាស​នោះ​រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូក្រាម ទឹក​សុទ្ធ​១​យួរ និង​ថវិកា​មួយចំនួន​ផង​ដែរ​។ ជាមួយ​នោះ​ដែរ លោក ជាវ តា​យ ក៏​បាន​ជូន​ថវិកា​សរុប​៦៤​ម៉ឺន​រៀល ដល់​យុវជន​កាកបាទ អ្នកស្ម័គ្រចិត្ត​កាកបាទ ប្រជា​ការពារ​ភូមិ និង​កងកម្លាំងប្រដាប់អាវុធ ៦៤​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា មួយ​ម៉ឺន​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ