ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អនាម័យ​តាម​ជនបទ (​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​) ផ្តល់​នូវ​សុវត្ថិភាព​នៃ​ការរស់នៅ​ដល់​បងប្អូន​ក្នុង​សហគមន៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សហគម​ន៍​មួយ​ដែល​គ្មាន​ករណី​រាតត្បាត​ពី​ជំងឺ​នានា ផ្តើម​ដោយសារ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត អនាម័យ​ល្អ​។​

​ការលើកឡើង​បែប​នេះ​ជា​ការឆ្លើយតប​របស់ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែ​មេសា ឆ្នាំ​២០២០ ក្នុង​ឱកាស​ផ្សព្វផ្សាយ អប់រំ វិធី​ការពារ​ទប់ស្កាត់​ការឆ្លង​រាតត្បាត ជំងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​គោលដៅ​ក្រីក្រ នៅ​ភូមិ​ព្រះ​ទ្រហឹង និង​ភូមិ​លក្ខ​ជា ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ឱកាស​ផ្សព្វផ្សាយ​នេះ លោក ជួន សុភា អភិបាលរង​ស្រុក ក៏​បាន​ណែនាំ និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នី​មួយៗ​ត្រូវ​ចេះ​រក្សា​អនាម័យ គឺ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត ដោយ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាកុល​ឱ្យបាន​ញឹកញាប់ ពិសេស​ការធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​គ្រប់ពេល​។​

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​ដោយ លោក ជួន សុភា អភិបាលរង​ស្រុក រួម​ជាមួយ​ក្រុម​ជន​បង្គោល​អនាម័យ​សហ​គ​មន៍ ឃុំ ភូមិ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ក្រោម​គម្រោង​របស់​អង្គការ COCD ដែល​ផ្តោត​សំខាន់ ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ផ្សព្វផ្សាយ​អប់រំ​អំពី វិធី​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ (COVID-19 ) ដល់​ប្រជាពលរដ្ឋ​គោលដៅ​(​ក្រីក្រ​ទាំង​២​ប្រភេទ​) នៅ​ភូមិ​ព្រះ​ទ្រហឹង និង​ភូមិ​លក្ខ​ជា ឃុំ​ព្រែ​ក្រឹស ដែល​មាន​អ្នកចូលរួម​សរុប ២៧​គ្រួសារ ក្នុងនោះ​កុមារ​១៥​នាក់ ដោយ​បាន​ចែក​សាប៊ូដុំ​សម្រាប់​លាងដៃ​ម្នាក់​៣​ដុំ និង​ខិត​បណ្ណ័​សារ​អបរំ​មេ​រោគកូ​វីដ​១៩​ម្នាក់​មួយ​សន្លឹក​។​

​ជាមួយគ្នានេះ​ក្រុម​ការងារ​បាន​បន្ត​ចុះ​តាម​ខ្នង​ផ្ទះ​អប់រំ​ពី​អនាម័យ សុវត្ថិភាព​នៃ​ការរស់នៅ​ស្អាត​និង​ជំរុញ​ដល់​បងប្អូន​ក្នុង​សហគមន៍​តាម​ផ្ទះ​ត្រូវ​សាងសង់​បង្គន់​អនាម័យ​ឱ្យបាន​គ្រប់​គ្រួសារ ដើម្បី​ប្រែក្លាយ​ភូមិ​នោះ​ជា​ភូមិ​គំរូ​(​ភូមិ​ODS) ភូមិ​ដែល​គ្មាន​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ