ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាលខេត្តកំពត៖ ​ខេត្តគ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​ថ្មី​មួយ​​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍

រដ្ឋបាលខេត្តកំពត៖ ​ខេត្តគ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​ថ្មី​មួយ​​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពត ៖ រដ្ឋបាលខេត្តកំពត ក្រោយ​ពី​សមិទ្ធិ​ផល​ទេសចរណ៍​ជា​ច្រើន​បាន​លេច​ចេញ​ជា​រូបរាង កំណើន​នៃ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន​នៅ​ក្នុង​ខេត្ត អាជ្ញាធរ​ខេត្តកំពត​គ្រោង​នឹង​សាងសង់​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​ថ្មី​មួយ​ខ្សែ​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ កុំ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ភ្ញៀវ​មក​លេង​ក្នុង​ខេត្ត​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​ៗ​នោះ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៤ ក្រោម​អធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៤ នា​សាលសន្និសីទ​បូកគោ ឯកឧត្តម ម៉ៅ ធនិន​អភិបាល ខេត្តកំពត បាន​លើក​ឡើង​ថា​: ក្រោយ​ពី​មានការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ រដ្ឋបាល​ខេត្ត​បាន​បង្កើត​ឡើង​នូវ​សមិទ្ធិ​ផល​ទេសច​ណ៍​ជា​ច្រើន​ដូច​ជា ឆ្នេរ​ខ្សាច់​កម្សាន្ត សួន​កម្សាន្ត និង​រូប​ត្រី​សេះ​សមុទ្រ​បាញ់​ទឹក បាន​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​បាន​មក​លេង​កម្សាន្ត​ច្រើន​នៅ​ក្នុង​ខេត្ត​។

ដោយសារ​តែ​កំណើន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន បាន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ ក៏​ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​នានា ដោយសារ​ខេត្ត​មាន​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​តែ​មួយ ហើយ​ស្ពាន​ចាស់ (​ស្ពាន​ឥន្ទធនូ​) មាន​សភាព​ទ្រុឌទ្រោម​មិន​អាច​ឱ្យ​រថយន្ត​ឆ្លងកាត់​បាន ដូច្នេះ​យើង​ត្រូវការ​សាងសង់​ស្ពាន​ថ្មី​មួយ​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​កំសាន្ត​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី សម្តេច​តែងតែ​ជំរុញ​ឱ្យ​ខេត្ត​ដែល​ជា​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស ឱ្យ​ខិតខំ​ពង្រីក និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ដែល​មាន​ស្រាប់ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ទាក់ទាញ​។

ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ស្ពាន​ថ្មី​មួយ​បន្ថែម​ទៀត​របស់​រដ្ឋបាល​ខេត្ត​ឯកឧត្តម​អភិបាលខេត្ត​បាន​រំលេច​ថា ចំពោះ​ស្ពាន​ដែល​សាងសង់​ថ្មី​នេះ គឺ​មិន​ត្រឹមតែ​បំរើ​ឱ្យ​ការ​ធ្វើ​ចរាចរណ៍​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​យើង​នឹង​រៀបចំ​ឱ្យ​មាន​ផលប្រយោជន៍​ពហុ​វិស័យ ហើយ​ស្ពាន​នេះ​នឹង​ប្រើប្រាស់​នូវ​រចនា​បទ​របស់​ខ្មែរ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ ក្នុង​ន័យ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត

នៅ​ពេល​សមិទ្ធិ​ផល​ទេសចរណ៍​ដែល​នឹង​លេច​ចេញ​ជា​រូបរាង​បន្ត​នា​ពេល​ខាង​មុខ​នេះ គឺ​នាឡិការ​យក្ស​ដែល​មាន​កម្ពស់ ៣៥​ម៉ែត្រ ដែល​គ្រោង​នឹង​លើក​បំពាក់​ជើង​នៅ​ថ្ងៃ​ទី​២២ ខែសីហា​ខាង​មុខ​នេះ ហើយ​នាឡិកា​រយ​ក្យ​នេះ​នឹង​សាងសង់​រួចរាល់​នៅ​មុន​បំណាច់​ឆ្នាំ​២០២៤ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​នា​ឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ ក៏​ដូច​ជា​ឆ្លង​ឆ្នាំ​សកល​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម តាក ហាប់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គិតគូរ​ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្ត ក៏​ដូច​ជា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​រដ្ឋបាល​ខេត្ត ក្រោម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត ដែល​បាន​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ភាពល្អ​ប្រសើ​ឡើងជា​លំដាប់​៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី