ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​

ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សារ​ពិសេស​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ហើយ​ថ្កោលទោស​ចំពោះ​ជន​ណា ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ថា កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឱ្យ​បាត់បង់​ទឹកដី​។​

​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​គំនិត​ផ្តួចផ្តើម​ដំបូង​របស់​កម្ពុ​ជា ក្នុង​ឆ្នាំ​១៩៩៩ ដែល​ពេលនោះ​មាន សម្តេច​តេជោ ជា​នាយករដ្ឋមន្ត្រី ក្នុង​គោលបំណង​ជំរុញ​សមាហរណកម្ម​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​ធ្វើយ៉ាងណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅ​ជា​ព្រំដែន​មិត្តភាព សាមគ្គីភាព និង​ការអភិវឌ្ឍ​។ គិត​មកដល់​ឆ្នាំ​២០២៤​នេះ កិច្ចប្រជុំ​ក្រោម​ក្របខណ្ឌ​នៃ តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ បាន​ធ្វើឡើង​ចំនួន​១១​លើក​រួចមកហើយ ដោយ​មាន​ការប្តូរ​វេន​គ្នា​ធ្វើជា​ប្រធាន​រវាង ប្រទេស​ទាំង​បី ហើយ​ឆ្នាំ​២០២៤​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល CLV លើក​ទី​១២​។​

​គម្រោង​កិច្ចសហប្រតិបត្តិការ​នេះ មាន​គោលការណ៍​គ្រឹះ​សំខាន់ ក្នុង​ការលើកកម្ពស់​កា​រ​គោរព និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​រួម ការការពារ​បូរណភាព​ទឹកដី និង​ការដោះស្រាយ​បញ្ហា តាមរយៈ​ទំនាក់ទំនង​ការទូត និង​ច្បាប់​អន្តរជាតិ​។ មិនតែប៉ុណ្ណោះ គម្រោង​នេះ ជា​ការតភ្ជាប់​ដែល​នាំមក​នូវ​ការបង្កើន​ពាណិជ្ជកម្ម​ឆ្លងដែន ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ដែល​ជា​គ្រឹះ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​តាម​តំបន់​ព្រំដែន និង​ទូទាំង​ប្រទេស​ផងដែរ​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ប្រទេស​ទាំង​៣​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព ក្នុង​ការឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​មិន​មែន​ប្រពៃណី ដូចជា​៖ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ​សុខភាព​សាធារណៈ ការជួញដូរ​មនុស្ស និង​ការជួញដូរ​គ្រឿងញៀន​ជាដើម​។​

​យើង​សូម​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់អហង្ការ ចំពោះ​ការ​ញុះញង់ បង្ក​ចលាចល សំដៅ​បំផ្លាញ​សមិទ្ធផល និង​ដំណើរការ​អភិវឌ្ឍ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ និង​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ សូម​បន្ត​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ ការអនុវត្ត​កម្មវិធី និង​គម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាជន​៕

 

Filed in: ព័ត៌មានជាតិ