ទាន់ហេតុការណ៍
រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ

ពិធីបុណ្យ​ឆ្លង​ស្រះ​ទឹក​និង​សមិទ្ធផល​នានា​ព្រមទាំង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៣០ អង្គ​ក្នុង​វត្ត ទួល សា​ទឹម ស្ថិតនៅ​ភូមិ​ត្របែក​ប្រហោង ឃុំ តា​សួស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង​

ពិធីបុណ្យ​ឆ្លង​ស្រះ​ទឹក​និង​សមិទ្ធផល​នានា​ព្រមទាំង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៣០ អង្គ​ក្នុង​វត្ត ទួល សា​ទឹម ស្ថិតនៅ​ភូមិ​ត្របែក​ប្រហោង ឃុំ តា​សួស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​: នៅ​ព្រឹក​ថ្ងៃ ១ រោច ខែ មាឃ ឆ្នាំ ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ព្រះគ្រូ​ចៅអធិការ​វត្ត ទួល សា​ទឹម និង​លោក​គ្រូអាចារ្យ​គណៈកម្មការ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​បានរៀបចំ​ពិធីបុណ្យ​ឆ្លង​ស្រះ​ទឹក​និង​សមិទ្ធផល​នានា​ព្រមទាំង​មាន​ការរាប់​បាត​ព្រះសង្ឃ​ចំនួន 30 អង្គ នៅ​ទី​វត្ត​អារាម​វត្ត ទួល សា​ទឹម ស្ថិតនៅក្នុង​ភូមិ​ត្របែក​ប្រហោង ឃុំ តា​សួស ស្រុក​ស្វាយជ្រុំ ខេត្ត ស្វាយរៀង​។​

​ក្រោម​ព្រះអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះ​វិសុទ្ធញ្ញាណ មុំ សយ ព្រះ​រាជាគណៈ​ថ្នាក់​
​កិត្តិយស​ព្រះ​វង្សា​ធិបតី​ធម្ម​ធារ​និង​ជា​ព្រះ​មេគណ​ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​និង​អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​អញ្ជើញ​មក​ពី​គ្រប់ទិសទី​ទិស​ទាំង​ប្រាំបី​លោកគ្រូ​អ្នកគ្រូ​សិក្សានុសិស្ស​ជា​ច្រើន​កុះករ​…

​បើ​តាម​សង់​ដីកា​ព្រះ​វិសុទ្ធិ​ញាណ មុំ​សយ​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​ព្រះ​វង្សា​ធិបតី​ធម្ម​ធា​និង​ជា​ព្រះ​មេគណ​ខេត្តស្វាយរៀង​បាន​មាន​សង្ឃដីការ កោ​ត សរសើរ​ដល់​ព្រះគ្រូ​ចៅអធិកា​វត្ត ទូល សា​ទឹម និង​សប្បុរសជន​ទាំងអស់​រួម​និង​អាជ្ញាធរ​ដែនដី​ព្រះសង្ឃ​លោក​គ្រូអាចារ្យ​គណៈកម្មការ​បរិសា​ត់​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​ចូលរួម​បច្ច័យ​កសាង​ស្ទះ​ទឹក​និង​សមិទ្ធផល​នានា​នាពេល​នេះ​បាន​ចំណាយ​ថវិកា​អស់​
១៦៤.៩៥៣.៤០០ រៀល​

​ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា​យើង​បាន​ជួបជុំគ្នា​ធ្វើ​បុណ្យ​ធ្វើ​ទាន​នៅពេលនេះ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ពេញ​ផ្ទៃ​ប្រទេស​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​បន្តវេន​និង​ឥស្សរជន​ដ៏​សំខាន់ៗ​ជាច្រើនរូប​ទៀត​ធ្វើឲ្យ​ប្រទេស​កម្ពុជា​យើង​ឈានទៅរក​ភាព​ដំ​បូរ​រុងរឿង​សម្បូរ​សប្បាយ​មាន​ជីវភាព​ធូរធា ក្រោម​ដំបូល​សន្តិភាព​តែមួយ​។​

​ជា​ចុងក្រោយ​ព្រះ​វង្សា​ធិបតី​ធម្ម​ធារ​និមន្ត​ផ្ដល់​កិត្តិយស​ប្រគេន​និង​ជូន​ប័ណ្ណសរសើរ​ដល់​សប្បុរស​ជន​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម មាន​ចំនួន ២០០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​មួយ​ថវិកា​ចំនួន ៥០០០ . ប្រាំ ពាន់​រៀល​។​
​លោកគ្រូ​អ្នកគ្រូ​សិក្សានុសិស្ស​ចំនួន ៤១៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​ពីរ​ក្បាលបិ​ចមួយ​ខ្មៅ​ដៃមួយ ថវិការ​2000 រៀល​ផង​ដែរ​។​

​ក្នុងនាម​ព្រះគ្រូ​ចៅអធិការ​វត្ត ទួល សា​ទឹម​តំណាង​ជួសមុខ​ឱ្យ​ព្រះសង្ឃ​លោក​គ្រូអាចារ្យ​គណៈកម្មការ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​មិន​អាច​កាត់ថ្លៃ​ស្មើ​បាន​ចំពោះ​លោក​ម្ចាស់​ទាន​អ្នក​មាន​ចិត្តបុណ្យ​ទាំងអស់​ជួប​ប្រទះ​តែ​
.​សុភមង្គល​ល្អ​
.​វាសនា​ល្អ​
.​សុខភាព​ល្អ​
.​អាយុ​យឺនយូរ​និង​ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច​ការងារ​

.​ព្រមទាំង​ពុទ្ធពរ​ទាំង ៤ ប្រការ​គឺ​
.​អាយុ​វណ្ណៈ​
.​សុខៈ​ពលៈ​
.​បដិភាណ​:
.​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

 

Filed in: ព័ត៌មានជាតិ