ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១៤​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១៤​នាក់ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​១៤​នាក់ ទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន ០៦​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង ០៦​ករណី​រួមមាន​៖

*​ករណី​ទី​១៖ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង៉ែត សុភ័ក្ត្រ ភេទ ប្រុស អាយុ ៤២​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច ផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៏​សែនជ័យ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១៩​កញ្ចប់​, ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​ចំនួន​០១ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​២៖ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ថ្មគោល​១ និង​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ថ្មគោល​៣ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​ទាំង​០២​នាក់ រួមមាន​៖ ១/​ឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​, ២/​ឈ្មោះ ចាន់ សុភាព ភេទ ប្រុស អាយុ ៤៦​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០៦​កញ្ចប់​, ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​ចំនួន​០១ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៣៖ កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ថ្មគោល​១ និង​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ថ្មគោល​៣ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​ទាំង​០៤​នាក់ រួមមាន​៖ ១/​ឈ្មោះ ជឹម ស្រី​លាភ ភេទ​ស្រី អាយុ ២៥​ឆ្នាំ​, ២/​ឈ្មោះ គង់ រចនា ភេទ ប្រុស អាយុ ២៨​ឆ្នាំ​, ៣/​ឈ្មោះ ពេជ្រ សុវណ្ណ​រ៉ា ភេទ ប្រុស អាយុ ២៨​ឆ្នាំ​, ៤/​ឈ្មោះ ជ័យ គុណ​ថា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១២​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៤៖ កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌិន ចាន់​លាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១៣​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៥៖ កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​លេខ​៥ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​ទាំង​០២​នាក់ រួមមាន​៖ ១.​ឈ្មោះ សុខ វុ​ធ​ថា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​, ២.​ឈ្មោះ គឹម ពៅ​សុវណ្ណ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​។ ចាប់​យក​វត្ថុតាង ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​ចំនួន​០១ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៦៖ កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ដីឡូត៍​ទុកចោល ផ្លូវ​៥៩២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​។ ជន​ទាំង​០៤​នាក់ រួមមាន​៖ ១-​ឈ្មោះ រ៉ាត់ អាយុ​៤២​ឆ្នាំ​, ២-​ឈ្មោះ ឈិន ព្រឹក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៣-​ឈ្មោះ នុត គីម​ហុង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៤-​ក្រិត ចាន់​ដែន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។ ចាប់​យក​វត្ថុតាង ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​ចំនួន​០២​។​

Filed in: ព័ត៌មានជាតិ