ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​គោរព​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​សូម​សម្តែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឧត្តម​ភរិយាដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដួល​ក្នុង​បន្ទប់​សម្រាក ហើយ​ត្រូវបាន​បញ្ជូន​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែ​ត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​ការពារ​ប្រោះព្រំ​នូវ​សព្ទ សាធុការ​ពរជ័យ​គ្រប់ប្រការ​ជូន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជានិច្ចកាល​តែងតែ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុងនាម​ជា​មាតា​មនុស្សធម៌ ជួយ​ដោះស្រាយ​ទុក្ខលំបាក ជូន​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ អ្នក​ទីទ័លក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ ក្រុម​ជន​ងាយ​រងគ្រោះ ស្ត្រី កុមារ ជនពិការ ជន​ចាស់ជរា​គ្មាន​ទីពឹង ដែល​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បាន​ទាន់ពេលវេលា ដោយ​មិន​រើសអើង និង​មិន​ទុក​នរណា​ម្នាក់​ចោល ព្រមទាំង​រួម ចំណែក​លើក​ស្ទួយ​សមភា​ព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​ក្នុងសង្គម លើកកម្ពស់​សីលធម៌ សង្គម និង​តម្លៃ​ស្ត្រី ដែល​ធ្វើឱ្យ​ស្ត្រី​កម្ពុជា​មាន​ឱកាស ចូលរួម​គ្រប់​សកម្មភាព​សង្គម និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន ជា​រៀងដរាបមក​។​

​សូម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ដែល​ជា​ឧត្តម​ស្វាមី ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ