ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​ការបែងចែក​ភេសជ្ជៈ ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន ជូន​ដល់​តំណាង​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ​សម្រាប់​យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់ៗ​ទទួលបាន​ភេសជ្ជៈ​ចំនួន ០១​កេស ដូចៗ​គ្នា​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក អ៊ឹម សុផាន់​ណា​រ៉េត ដែល​មានចិត្ត​សប្បុរស​ឧបត្ថម្ភ​ភេសជ្ជៈ​ដល់ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ​៕​

Filed in: ព័ត៌មានជាតិ