ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ថវិកា​ចំនួន​ពីរលើក ស្មើនឹង​១៥០០០​ដុល្លារ មកហើយ​ដែល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ជា​អំណោយ​ចុះ​សួរសុខទុក្ខ​ដល់​មេបញ្ជាការរង ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ ម្តង​ហើយ​ម្តងទៀត ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​!

ថវិកា​ចំនួន​ពីរលើក ស្មើនឹង​១៥០០០​ដុល្លារ មកហើយ​ដែល ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ជា​អំណោយ​ចុះ​សួរសុខទុក្ខ​ដល់​មេបញ្ជាការរង ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ ម្តង​ហើយ​ម្តងទៀត ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជំងឺ​ធ្ងន់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហ្វឺ​សូ​ខេ​ម ដោយ​មាន​ការ​អមដំណើរ​ពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត ព្រមទាំង​បាន​នាំយក​ថវិកា ចំនួន ៥,០០០​ដុល្លារ ផ្លែឈើ ០១​កន្ត្រក​, ទឹក​ត្រចៀកកាំ ០១​កន្ត្រក យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ជា​អំណោយ​សួរសុខទុក្ខ និង​ជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​ផង​ដែរ​។​

​នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ បាន​នាំយក​ថវិកា​ចំនួន ១០,០០០​ដុល្លារ និង ៣០​ម៉ឺន​រៀល ក្នុងនោះ​ក៏​មាន​ថវិកា លោក យឹម លក្ខណ៍ និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ ៥,០០០$ ក្នុងនាម​ជា​មិត្ត​រួម​ការងារ​ចាស់ រួម​នឹង​អំណោយ​មួយចំនួនទៀត យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ម្តង​រួចមកហើយ​។ ‎

Filed in: ព័ត៌មានជាតិ