ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ លេខ 1291 កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាង ១០០០​ករណី​!

ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ លេខ 1291 កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​បណ្តឹង និង​ព័ត៌មាន​ផ្សេងៗ ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាង ១០០០​ករណី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

១២៩១ គឺជា​លេខ​ទូរស័ព្ទ​បន្ទាន់ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ផ្តួចផ្តើម​បំពាក់​ឡើង​ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ទទួល​ការអនុញ្ញាតឲ្យ​ដាក់​ដំណើរការ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​គោលបំណង​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើ​ការទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​បន្ទាន់ ឬ បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹង​បន្ទាន់​ចំពោះ​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្នុង​រយៈកាល​កន្លងមក ពេល​បាន​ទទួល​សេចក្តីរាយការណ៍ និង​បណ្តឹង​ប្រចាំថ្ងៃ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ទាន់​សភាពការណ៍​ប្រកប​ដោយ​ភាពកក់ក្តៅ​បំផុត​។ ជាក់ស្តែង ហេតុការណ៍​បន្ទាន់​ដែល អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាមរយៈ សេចក្តីរាយការណ៍ និង​បណ្តឹង​តាម​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ សរុប​ចំនួន ១៧៥២​ករណី ក្នុងនោះ​មានដូចជា​៖ ករណី​ហិង្សា​, ករណី​បែក​ថ្នាំ​អុកឡុក​គ្រួសារ​, ករណី​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​, ករណី​គ្រោះថ្នាក់​ចរាចរណ៍​, ករណី​អគ្គិភ័យ​, ករណី​ចាក់​ធុងបាស​រំខាន​អ្នកជិតខាង​នា​ពេល​អាធ្រា​ត​, ករណី​លួច​, ករណី​ទំនាស់​អ្នកជិតខាង​, ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ករណី​ផ្សេងៗ​ទៀត​ជាច្រើន ដែល​ជា​កង្វល់​របស់ ប្រជាពលរដ្ឋ ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍​ត្រូវការ​អន្តរាគមន៍​បន្ទា​ន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​១២៩១ ឬ អាច​ទាក់ទង​តាម​បណ្តាញ Telegram, WhatsApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​លេខ 031 5555 669 ឬ​អាច​ឆាត​ទៅកាន់​ផេក​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​អភ័យទោស​ផងដែរ ប្រសិន​បើ​បងប្អូន​ពុំ​មាន​ការចាំបាច់​ជាក់ស្តែង​អ្វី​ទេ សូមមេត្តា​កុំ​ហៅ​ទូរស័ព្ទ​ទៅ​រំខាន​ក្រុមការងារ ដើម្បី​ទុក​ពេលវេលា​ឲ្យ​ក្រុមការងារ បម្រើ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ត្រូវការ​ជំនួយ​បន្ទាន់​ពិតប្រាកដ​៕ សូម​អរគុណ​!​

 

Filed in: ព័ត៌មានជាតិ