ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា ឆ្នាំ​២០២៤ ក្រោម​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា ឆ្នាំ​២០២៤ ក្រោម​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ ឯកឧត្តម ឈុន វណ្ណ​ឡេង នាយករង វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ តំណាង ឯកឧត្តម តឹប អឿន នាយក​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី លោក​នាយសេនាធិការរង ប្រធាន​មន្ទីរ នាយ​ការិយាល័យ​ជំនាញ លោកគ្រូ អ្នកគ្រូ ជា​ថ្នាក់​ដឹក​វិទ្យាស្ថាន ព្រមទាំង​នាយទាហាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជា​សិក្ខាកាម​ចំនួន ៤០​នាក់​ទៀត​ផង​ដែរ​។

​ក្នុងឱកាស​នោះ ឯកឧត្តម ឈុន វណ្ណ​ឡេង បាន​ឡើង​មានមតិ​ស្វាគមន៍​ដល់​ថ្នាក់ដឹកនាំ រួម​នឹង​សិក្ខាកាម​ទាំងអស់ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកប​ដោយ​ភាពកក់ក្តៅ​ជាទីបំផុត​។​

​ឆៀត​ក្នុងឱកាស​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី បុត្រ កំព្រា ជំនួស​មុខ​ឲ្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ដែល​បាន​អនុញ្ញាត​ឲ្យ​សិក្ខាកាម អាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន​នូវ​ចំណេះ​ជំនាញ​នាពេលនេះ​។ លោក​ឧត្តមសេនីយ៍ត្រី បុត្រ កំព្រា បាន​បន្ត​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្ត​ទុក្ខ ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​ទទួលបាន​ចំណេះ​ជំនាញ​ពិតប្រាកដ ឆ្លើយតប​ទៅនឹង​តម្រូវការ​សម្រាប់​យក​ទៅ​បំពេញ​មុខងារ​ភារកិច្ច​ក្នុង​អង្គភាព​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ