ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះស្វែងយល់ការប្រមូលផលត្រីនៅដាយត្រីស្រុកពញាឮ ខេត្តកណ្តាល

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះស្វែងយល់ការប្រមូលផលត្រីនៅដាយត្រីស្រុកពញាឮ ខេត្តកណ្តាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្ដាល​៖​រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបលោក ថោ ជេដ្ឋា នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានដឹកនាំប្រតិភូអាជ្ញាធរទន្លេសាប អញ្ជើញចុះស្វែងយល់ពីការប្រមូលផលនេសាទនៅដាយលេខ១៥E ស្ថិតក្នុងភូមិសាស្រ្តភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា ដំណើរស្វែងយល់ពីផលចាប់តាមដាយនេះឃើញថា ត្រីភាគច្រើនជាប្រភេទត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីនុយ នៅតាមគន្លងដាយអាជីវកម្មនេសាទក្នុងដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល (គន្លងជួរ១៥E)។ តាមការសាកសួរពីម្ចាស់ដាយ ការលើកម្តងក្នុងរយៈពេលប្រមាណជា១ម៉ោងម្តងបានត្រីចន្លោះពី១០០ ទៅ១៥០ គីឡូក្រាម។ ដោយមួយគីឡូក្រាមថ្លៃនៅលើផែពី ២ ០០០ ទៅ ២ ៣០០រៀល ត្រីកាត់ក្បាលរួចនៅលើច្រាំង ៦ ០០០រៀល។ ដោយឡែក ទឹកទន្លេសាប នៅចំណុចខាងលើមានជម្រៅ ១៤,១ម៉ែត្រ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែមដល់មន្រ្តីបច្ចេកទេស ឱ្យរៀបចំរបាយការណ៍លម្អិតពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក ដើម្បីសហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងធនធានជលផល និងបរិស្ថាន។

គួរបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានជូនដំណឹងពីរដូវនេសាទឆ្នាំ២០២៣-២០២៤ ដោយបានបញ្ជាក់ថា ត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី