ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រដ្ឋមន្ត្រីកសិកម្ម៖តម្លៃត្រីធ្វើប្រហុកផ្អក នៅឆ្នាំនេះ គឺថ្លៃប្រហាក់​ប្រហែល​នឹងឆ្នាំមុនដែរ ដោយ ១គ.ក ថ្លៃ ២០០០រៀល

រដ្ឋមន្ត្រីកសិកម្ម៖តម្លៃត្រីធ្វើប្រហុកផ្អក នៅឆ្នាំនេះ គឺថ្លៃប្រហាក់​ប្រហែល​នឹងឆ្នាំមុនដែរ ដោយ ១គ.ក ថ្លៃ ២០០០រៀល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​ក្នុងពេលពិនិត្យការប្រមូលផលត្រី នៅដាយត្រី លេខ១៥ ក្នុងភូមិតាពៅ ឃុំកោះចិន ​ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្តែងនូវសាទរ ដោយបានលើកឡើងថា ទិន្នផលត្រីប្រហុក ផ្អក នៅឆ្នាំនេះកើនលើសឆ្នាំមុន។ ចំណែក​តម្លៃត្រីធ្វើប្រហុកផ្អក នៅឆ្នាំនេះ គឺថ្លៃប្រហាក់​ប្រហែល​ នឹងឆ្នាំមុនដែរ ដោយ ១គ.ក ថ្លៃ ២០០០រៀល។​

រដ្ឋបាលជលផល​ បានប្រកាសថា ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃអង្គារ ​ទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ហេតុដូចនេះ រដ្ឋបាលជលផល បាន​ប្រកាសអំពាវនាវ ​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់ ទៅមកទិញត្រី ដើម្បីធ្វើប្រហុកផ្អក ត្រីឆ្អើរ ឬទឹកត្រី។​ ​

​រដ្ឋបាលជលផល បានប្រកាសថា ​កាលពីឆ្នាំ២០២២ ទិន្នផលត្រីប្រហុកផ្អក មានចំនួន​ ១៣០០០តោន ហើយនៅឆ្នាំ២០២៣នេះ រំពឹងថា នឹងកើនដល់ ១៣ ៦៥០តោន។

ហើយក្នុងពេលពិនិត្យការប្រមូលផលត្រី នៅដាយត្រី លេខ១៥ ក្នុងភូមិតាពៅ ឃុំកោះចិន ​ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​បានសម្តែងនូវសាទរ ចំពោះផលត្រី ដែលមានការកើនឡើង ហើយប្រជាពលរដ្ឋ កាន់តែសប្បាយចិត្ត ក្នុងទិញ ធ្វើប្រហុក​បានកាន់តែច្រើន។ ចំពោះផលត្រី កើនឡើងជាងឆ្នាំមុន ប្រមាណ ៥% ដោយសារការសហការបង្ការ និងបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់​លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក​រដ្ឋមន្ត្រី ឌិត ទីណា បន្តថា ផលត្រី ដែលប្រមូលបានពេលនេះ ជាប្រភេទត្រីប្រហុក ហើយភាគច្រើន នៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០% ត្រីចម្រុះ។ ​

លោក​លោក​ ឌិត ទីណា បានបញ្ជាក់បន្ថែមថា ការធ្វើប្រហុក រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើននៅតែបន្តធ្វើប្រហុក តាមបែបប្រពៃណី សម្រាប់ការប្រើប្រាស់ប្រចាំគ្រួសារ។ រីឯសហគ្រិនខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួត តាមតម្រូវការទីផ្សារ ហើយបច្ចុប្បន្ន កំពុងស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើនទំនុកចិត្ត និងតម្លៃបន្ថែម សម្រាប់ការនាំចេញ។ លើសពីនេះទៀត ក្រសួងបានចាប់ផ្តើមសាកល្បង ឱ្យមានការប្រកួតប្រជែងការកែច្នៃប្រហុកឆ្ងាញ់ កាលពីឆ្នាំកន្លងទៅ ដោយមានការគាំទ្រពីក្រុមហ៊ុន Conferel ហើយនឹងបន្តធ្វើបន្ថែមទៀត៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី