ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក​វរសេនីយ៍ឯក សៀ ទីន និង​អតីត​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី អបអរសាទរ​ដល់ សិស្ស​ប្អូន​ចំនួន​ពីរ​រូប ដែល​ទើប​បាន​បញ្ចប់​ការសិក្សា​!

​លោក​វរសេនីយ៍ឯក សៀ ទីន និង​អតីត​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី អបអរសាទរ​ដល់ សិស្ស​ប្អូន​ចំនួន​ពីរ​រូប ដែល​ទើប​បាន​បញ្ចប់​ការសិក្សា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុម​អតីត​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី និង​អតីត​សិក្ខាកាម​រៀមច្បង​ទាំងអស់ សូម​ចូលរួម​អបអរសាទរ​ចំពោះ​សិស្ស​ប្អូន សុ​ណ្ណា​រ៉ា វិសាល និង រ៉ា​ឌី ឧត្តម ដែល​បាន​បញ្ចប់​ការសិក្សា​វគ្គ​នាយទាហាន​សកម្ម​ទ័ពជើងគោក​នៅ​សាលា​ភូមិន្ទ​យោធា​អូស្រា្តលី​ប្រកបទៅដោយ​ជោគជ័យ​គួរ​ជាទី​មោទក​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្រា្តលី ដាន់​ឌ្រូ​ន (Royal Military College – Duntroon) រាជធានី​កង់​បេរ៉ា លោក សុ​ណ្ណា​រ៉ា វិសាល និង​លោក រ៉ា​ឌី ឧត្តម បាន​ដើរ​ព្យុះ​ហយា​ត្រា​បញ្ចប់​ការសិក្សា​វគ្គ​នាយទាហាន​សកម្ម​ទ័ពជើងគោក​នៅ​សាលា​ភូមិន្ទ​យោធា​អូស្រា្តលី​ប្រកបទៅដោយ​ជោគជ័យ និង​បំពាក់​ឋាន្តនរសក្តិ៍​ជា​នាយទា​ហាន​កងយោធពល​ខេមរភូមិន្ទ ក្រោយពី​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​អស់​រយៈ​ពេល​បួន​ឆ្នាំ​នៅ​ប្រទេស​អូស្ត្រាលី (​ក្នុង​នោះ​សិក្ខាកាម​ម្នាក់ៗ ត្រូវ​សិក្សា​រយៈពេល​៣​ឆ្នាំ​នៅ​បណ្ឌិត្យសភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី​និង​ត្រូវ​បន្ត​ការហ្វឹកហ្វឺន​មួយ​ឆ្នាំ​ចុងក្រោយ នៅ​មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្ត្រាលី​-​ដាន់​ឌ្រូ​ន ដែល​ជា​ស្ថាប័ន​សម្រាប់ បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​អនាគត​នាយទាហាន នៃ​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី ក៏ដូចជា​សិក្ខាកាម​យោធា​មកពី​បណ្តា​ប្រទេស​ជា​មិត្ត​។​

​លោក សុ​ណ្ណា​រ៉ា វិសាល និង​លោក រ៉ា​ឌី ឧត្តម បាន​ក្លាយ​ជា​នាយទាហាន ក្នុងចំណោម​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១២​រូប ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី (Australian Defence Force Academy) និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្ត្រាលី​-​ដាន់​ឌ្រូ​ន ដែល​ពេល​ត្រឡប់​មក​កម្ពុជា​វិញ នាយទាហាន​ទាំង​ពីរ​រូប​នេះ​នឹង​ចូលរួម​បំពេញការងារ​ជូន​កងយោធពល​ខេមរភូមិន្ទ និង​ត្រូវបាន​ទទួល​ចូល​ជា​សមាជិក​ក្រុម​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬ​ហៅ​កាត់​ថា RARA ដែល​មាន​លោក សៀ ទីន ជា​ប្រធាន​ក្រុម​ផងដែរ​។​

​ពិធី​បញ្ចប់​ការសិក្សា​របស់ លោក សុ​ណ្ណា​រ៉ា វិសាល និង លោក រ៉ា​ឌី ឧត្តម ត្រូវបាន​ប្រារព្ធ​ឡើង អម​ដោយ​ព្យុះ​ហយា​ត្រា​នៃ​កងឯកភាព សិក្ខាកាម យោធា ដ៏​គគ្រឹកគគ្រេង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៃ​ឯកឧត្តម អគ្គទេសាភិបាល​ប្រមុខរដ្ឋ​អូស្ត្រាលី រួម​ទាំង​តំណាង​នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាកា​រ​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី មេបញ្ជាការ​កងទ័ពជើងគោក និង​តំណាង​ប្រទេស​កម្ពុជា​ដែល​មាន​វត្តមាន​ជា​ពិសេស​នៃ​គណប្រតិភូ​កងយោធពល​ខេមរភូមិន្ទ​ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ត្រី ផន ឬ​ទ្ធី​សក្តិ ព្រមទាំង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ជឺន​បូរាណ ចន្ទ័បូរី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង​ណូវ៉ែល​ហ្សេ​ឡង់​។​

​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​ស្នេហា​សន្តិភាព តែ​ក៏​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​វិស័យ​ការពារ​ជាតិ ដើម្បី​ធានាឲ្យបាន​នូវ​កិច្ច​ការពារ​បូរណភាព​ទឹកដី ស្ថេរភាព ការអភិវឌ្ឍ ព្រមទាំង​សន្តិភាព​ដែល​បាន​មក​ទាំង​លំបាក​។ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា និង​កង​យោធពលខេមរភូមិន្ទ បាន​សហការ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត បញ្ចូន​សិក្ខាកាម​នាយទាហានវ័​យ​ក្មេង​ទៅ​ធ្វើ​ការសិក្សា និង​ហ្វឹកហ្វឺន​នៅ​ក្រៅប្រទេស ដើម្បី​យក​បទពិសោធន៍ និង​ចំណេះដឹង​ទាំងនោះ​មក​ជួយ​កសាង​មូលដ្ឋាន​គ្រឹះ​ក្នុង​វិស័យ​ការពារ​ជាតិ​នៅក្នុង​ប្រទេស​ឲ្យ​កាន់តែ​រឹងមាំ និង​ឋិតថេរ​គង់វង្ស​។​

​កន្លងមក ក្រុម​សិក្ខាកាម​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី បាន​ចូលរួម​បំពេញ​ការងារ​ជូន​អង្គភាព​ជាច្រើន នៃ​កងយោធពល​ខេមរភូមិន្ទ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​ត្រូវបាន​ទទួលស្គាល់​ជា​ប្រភព​ធនធាន​ដ៏​ល្អ​ដើម្បី​បន្ត​ការដឹកនាំ​ទៅ​ថ្ងៃ​អនាគត ពី​សំណាក់​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ