ទាន់ហេតុការណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ

អាវុធហត្ថ​ខណ្ឌ​សែន​សុខ ទទួល​អំណោយ​ម៉ូតូ​០២​គ្រឿង ពី​សប្បុរសជន​!

អាវុធហត្ថ​ខណ្ឌ​សែន​សុខ ទទួល​អំណោយ​ម៉ូតូ​០២​គ្រឿង ពី​សប្បុរសជន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​វរសេនីយឯក ព្រុំ ស័​ក្តា មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ទទួល​អំណោយ​ជា​ម៉ូតូ Honda ADV ចំនួន​០២​គ្រឿង ពី​ក្រុមហ៊ុន​(KHAMACITY GROUP) ដែល​ស្រឡាញ់​គ្រាំទ្រ​សកម្មភាព​ការងារ​កងរាជអាវុធហត្ថ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​វរសេនីយឯក ព្រុំ ស័​ក្តា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជន ដែល​ជានិច្ចកាល ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កងកម្លាំង​កងរាជអាវុធហត្ថ​។ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ បានបញ្ជាក់​បន្តថា ការឧបត្ថម្ភ​ម៉ូតូ​នៅពេលនេះ អាចជួយ​សម្រួល​ក្នុង ការបំពេញភារកិច្ច រក្សា​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឱ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​នា​ឱកាស​នោះ​ដែរ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ ក៏​បាន​ប្រគល់​ជូន​នូវ​ប័ណ្ណ​ថ្លែងអំណរគុណ និង​ជូនពរ​ដល់​សប្បុរសជន ព្រមទាំង​ក្រុមគ្រួសារ ឱ្យ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​សម្រេចបាន​នូវ​គ្រប់​កិច្ចការ​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ