ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!

សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាថាត្រូវដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ បានក្លាយជាការពិតអស់ហើយនៅមុនដំណាច់ឆ្នាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយការសន្យាឱ្យក្លាយជាការពិតទាំងអស់និងយ៉ាងលឿនរហ័ស។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនោះជារួមមាន៖ ទី១៖ ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រនិងងាយរងហានីភ័យ។ ទី៣៖ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម។ ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី៥៖ យន្តការសម្របសសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ។ ទី៦៖ ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីព្រឹកថ្ងៃទី ៤ ធ្នូនេះជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ ដោយផ្តោតលើគ្រួសារគោលដៅចំនួន៤គឺ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា។ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ ៦០ ឆ្នាំឡើង។ ចំណែកឯកម្មវិធី ៥ ផ្សេងទៀតត្រូវបានប្រកាសឱ្យអនុវត្តរួចរាល់អស់ហើយ។

បើតាមលោក ប៉ែន បូណា គោលដៅចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បានគឺមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខាភិបាលដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា, មិនទុកឱ្យកូនអ្នកក្រខ្វះជំនាញវិជ្ជាជីវៈដោយសារតែគ្មានលុយបង់ថ្លៃសាលា, មិនទុកឱ្យពលរដ្ឋពលរដ្ឋណាម្នាក់ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារក្រោមពីរឆ្នាំ ជនមានពិការភាព និងចាស់ជរា ជួបការលំបាកហើយរដ្ឋមិនបានជួយ, មិនផាត់ចោលអ្នកប្រកបរបរក្រៅប្រព័ន្ធចេញពីការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល, និងមិនទុកឱ្យកសិករជួបការលំបាកនៅក្នុងការប្រកបរបរកសិកម្មដោយមិនទទួលបានការគាំពារនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នេះជាដំណើរយ៉ាងស្វាហាប់នៃរាជរដ្ឋាភិបាលបន្តវេននៅលើគ្រឹះដ៏រឹងមាំនៃសមិទ្ធផលដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពប្រាកដនិយម និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី