ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ជំនាញថា៖ថាមពលសូឡា ថាមពលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ ជួយកាត់បន្ថយថ្លៃចំណាយ ជំរុញទិន្នផលក្នុងវិស័យកសិកម្ម

ជំនាញថា៖ថាមពលសូឡា ថាមពលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ ជួយកាត់បន្ថយថ្លៃចំណាយ ជំរុញទិន្នផលក្នុងវិស័យកសិកម្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ការប្រើប្រាស់ថាមពលកកើតឡើងវិញពីពន្លឺព្រះអាទិត្យ បាននិងកំពុងជួយរូមចំណែកកាត់បន្ថយការចំណាយ សម្រួល ដល់កសិករ ក្នុងការប្រើប្រាស់ស្រោចស្រពដំណាំផ្សេងៗ ជាពិសេសនៅតំបន់មិនទាន់មានអគ្គិសនីប្រើប្រាស់។

លោក ទី ប៊ុនលី ប្រធានបច្ចេកទេសនៃក្រុមហ៊ុនសសូជី បានឱ្យដឹងថា បច្ចុប្បន្នលោកបានផលិតជើងរេស្វ័យប្រវត្តិ ដែលអាចធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធសូឡាក្នុងវិស័យកសិកម្មកាន់តែមានប្រសិទ្ធភាព និងអាចធានាគុណភាព ជូនអ្នក ប្រើប្រាស់បានកាន់តែយូជាងមុន ពោលគឺអាចធានាបានរហូតដល់រយៈពេល ៤ ឆ្នាំ។

បើតាមលោក ប៊ុនលី ចំពោះឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធសូឡា មានដូចជា ឧបករណ៍ត្រួតពិនិត្យភ្លើង (charge controller) ឧបករណ៍លំនឹងវ៉ុលអាគុយ (battery balancer) ជើងរេស្វ័យប្រវត្តិ(sun tracker) ។ ដោយឡែកសម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធសូឡា ជួយកាត់បន្ថយការចំណាយលើការស្រោចស្រព ឬកាត់ បន្ថយការចំណាយលើការប្រើប្រាស់ភ្លើងអគ្គិសនី ងាយស្រួលក្នុងការប្រើប្រាស់ និងជួយបង្កើនទិន្នផលកសិកម្ម។

លើសពីនេះទៀត ក្រុមហ៊ុនបានវិនិយោគលើស្ថានីយបូមទឹកជាច្រើនកន្លែង ដើម្បីផ្គត់ផ្គង់ទឹកដល់កសិករ ដែលត្រូវការ ទឹកសម្រាប់ផ្គត់ផ្គង់លើដំណាំស្រូវ បន្លែ ដោយកសិករគ្រាន់តែចំណាយទៅលើថ្លៃសេវាកម្មទឹកតែប៉ុណ្ណោះ។

លោក ប៊ុនលី បានគូសបញ្ជាក់ថា ការបង្កើតក្រុមហ៊ុននេះ ដើម្បីផលិត និងផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក កាត់បន្ថយ ការនាំចេញផលិតផលដែលគ្មានគុណភាពសម្រាប់បម្រើដល់វិស័យកសិកម្មកម្ពុជា៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី