ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ២១​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!

យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ២១​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា បណ្តា​អាវុធហត្ថ​រាជធានី​ខេត្ត​ទាំង​២៥ បាន​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ ជូន​គ្រឿង​ឥស្សរិយយស ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ ១០៨​នាក់ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​ប្រព័ន្ធ Video Conference​។​

​ក្នុង​ឱកាស​នេះ​ផងដែរ យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ចំនួន​២១​នាក់ បាន​ចូលរួម​តាម Video Conference ចេញពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ តាម​បណ្តា​ខេត្ត​ទាំង​២៤​។

​ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើការ​សំណេះសំណាល​តាម Video Conference ចប់ មេបញ្ជាការ តាម​បណ្តា​រាជធានី​ខេត្ត បាន​ធ្វើ​ពិធី បំពាក់​ឋានន្តរសក្តិ ឥស្សរិយយស ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ ក្រោម​ឱវាទ​រៀងៗ​ខ្លួន ព្រមទាំង​ផ្តល់​ជូន​នូវ សម្ភារ ថវិកា មួយចំនួន​ផង​ដែរ​។ សម្រាប់​យោធិន សោធន​និវត្តន៍ និង​ពិការ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​២១​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​អំណោយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នូវ​ថវិកា​៥០​ម៉ឺន​រៀល ទឹក​សុទ្ធ​០២​កេស ភេសជ្ជៈ​០២​កេស​, ត្រីខ ០៤​យួរ​៕​

Filed in: ព័ត៌មានជាតិ