ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាព និងភាពសប្បាយរីករាយ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវមោទកភាព និងភាពសប្បាយរីករាយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
ប្រកបដោយស្នាមញញឹមដ៏ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
តាមរយៈផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) ដែកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារថា៖ ” អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!
បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្ត និងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិ ដូចអ្នកដ៏ទៃ ប៉ុន្តែកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយស្នាមញញឹមនិងភាពស្និទ្ធស្នាល ជាពិសេសពេលដែលបានឃើញទិដ្ឋភាពដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ច គ្រប់ៗគ្នា។

– អរគុណសន្តិភាព!

– អរគុណ នយោបាយឈ្នះឈ្នះ!
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ

នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ! “
តាមរយៈរូបភាពប្រកបដោយវិន័យសណ្តាប់ធ្នាប់ ការទទួលខុសត្រូវ និងស្នាមញញឹមព្រមជាមួយកាយវិកាបង្ហាញនូវមនោសញ្ចេតនាស្និទ្ធស្នាល ទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់ថា បើទោះបីជានឿយហត់ប៉ុណ្ណា លះបង់ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារយ៉ាងណា ក៏សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នានៅតែ មានមោទកភាពនិងភាពសប្បាយរីករាយយ៉ាងពិតប្រាកដ លើសពីនេះទៅទៀត សំណេរនិងរូបភាពទាំងនេះ ក៏បានបង្ហាញឲ្យឃើញ នូវតថភាពសង្គមជាក់ស្តែងដែលមិនអាចក្រឡៃបាន ស្តីពីការរីកចម្រើនរបស់ប្រទេសជាតិនិងសុខដុមរមនាក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដូចគ្នាផងដែរ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី