ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បទល្មើសនេសាទ​ច្រើននៅ​ស្ទឹង​សង្កែ ដាក់«​អ៊ុយ​» យក​ត្រី​ល្អិត​ៗ និង​ការ​ប្រើ​សំណាញ់​ហ៊ុម​ព័ទ្ធ​សំរាស់​យក​ត្រី នាំ​ឲ្យចំនួនត្រី​ថយចុះ​ខ្លាំង មន្ត្រី​ជំនាញ​គ្មាន​សកម្មភាព​ គិតតែ … ?

បទល្មើសនេសាទ​ច្រើននៅ​ស្ទឹង​សង្កែ ដាក់«​អ៊ុយ​» យក​ត្រី​ល្អិត​ៗ និង​ការ​ប្រើ​សំណាញ់​ហ៊ុម​ព័ទ្ធ​សំរាស់​យក​ត្រី នាំ​ឲ្យចំនួនត្រី​ថយចុះ​ខ្លាំង មន្ត្រី​ជំនាញ​គ្មាន​សកម្មភាព​ គិតតែ … ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង៖ស្រប​ពេល​អាកាសធាតុ​ប្រែ​ប្រូ​ល ធ្លាក់​ខ្យល់​ចុះ​ត្រជាក់​បន្តិច គេ​សង្កេត​ឃើញ​ថា រយៈពេល​ជិត​មួ​យស​ប្ដា​ហ៍​កន្លង​មកនេះ ស្ថានភាព​ត្រី​ក្នុង​ដងស្ទឹង​សង្កែ ហាក់​មាន​សន្ទុះ​ចុះ​ខ្លាំង នាំ​ឲ្យ​មាន​បទល្មើស​នេសាទ ​(​អ៊ុយ​) ​យ៉ាងច្រើន​ស្អែក​ស្កះ បាន​កើត​មាន​ឡើង​ពាសពេញ​តាម​ដងស្ទឹង​សង្កែ នៅ​ប៉ែក​ខាងក្រោម «​ទំនប់​ស្គាក់​ទឹក​សាលា​តា​អន​» ស្ថិត​ក្នុងស្រុក​ឯក​ភ្នំ ដោយគេ​មិនឃើញ​មន្ត្រី​ជំនាញ ឬ ​អាជ្ញា​ធរមាន​វិធានការ​ចុះ​ទប់ស្កាត់​ឡើយ​។

​ស្ថានភាព​ត្រី​នៅ​តាម​សង​ស្ទឹង​សង្កែ​ ជិត​មួ​យស​ប្ដា​ហ៏​កន្លង​មក​នេះមាន​សន្ទុះ​ចុះ​ខ្លាំង ហើយ​គេ ​ក៏​ចាប់ផ្ដើម​ប្រទះ​ឃើញ ​បទល្មើស​នេសាទ ស្រាប់តែ​កើតឡើង​យ៉ាង​ព្រោងព្រាត​ពាសពេញ​ដងស្ទឹង​ផង​ដែរ នៅ​ប៉ែក​ខាងក្រោម «​ទំនប់​ស្គាក់​ទឹក​សាលា​តា​អន​»​។
​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​ស្អេកស្កះ​ពេញ​ស្ទឹង​នៅ​ពេល​នេះ ភាគច្រើន «​អ៊ុយ​» ដាក់​យក​ត្រី​ល្អិត​ៗ និង​ការ​ប្រើ​សំណាញ់​ហ៊ុម​ព័ទ្ធ​សំរាស់​ឈើ​យក​ត្រី​។

តាម​ការ​សួរនាំ និង​សង្កេត​មើល​ជាក់ស្ដែង អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងនេះ ភាគច្រើន​មិនមែន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទេ គឺ ​ពួក​គេ​មក​ពី​ភូមិ​-​ឃុំ​-​ស្រុក​ផ្សេង​ៗ​គ្នា​។

តាម​ប្រភព​ព័ត៌មានបានប្រាប់ថា ​ត្រី​ដែល​ជាប់​ក្នុង «​អ៊ុយ​» សុទ្ធតែ​ជា​ប្រភេទ​កូន​ត្រី​តូច​ៗ ដែល​គេ​ប្រមូល​បាន​រាប់រយ​គីឡូក្រាម សម្រាប់ «​អ៊ុយ​» មួយ​កន្លែង ក្នុង​មួយ​ថ្ងៃ​។ ចំណែក​ក្រុម​អ្នកនេសាទ​ត្រី​នៅ​ទីនោះ ហាក់​ព្យាយាម​លាក់លៀម​ក្នុង​ការ​ផ្ដល់​ចម្លើយ​នៅ​ពេល​សួរនាំ​។ ដោយ​ពួក​គេ​បាន​ប្រាប់​ដោយ​ស្ទាក់ស្ទើរ​ថា «​ពួក​គេ​មិនមែន​ជា​អ្នក​ភូមិ​នៅ​ទីនោះ​ទេ​។

ប្រជាពលរដ្ឋខ្លះពួក​គាត់​​បាន​ដាក់ «​អ៊ុយ​» ចាប់​ត្រី​ផង រាយ​មង​ផង និង​បង់​សំណាញ់​ផង ព្រោះ​ពេល​នេះ ត្រី​ចុះ​ខ្លាំង​ប្រហែល​ជិត​មួ​យស​ប្ដា​ហ៍​មក​ហើយ​»​។ នៅ​ពេល​សួរនាំ​ថា «​ការ​ប្រើប្រាស់​ឧបករណ៍ «​អ៊ុយ​» ដាក់​ព្រោងព្រាត​ពេញ​ដងស្ទឹង​បែប​នេះ តើ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជលផល​ចុះ​សួរនាំ ឬ​ក៏​ហាមឃាត់ ឬ ​មួយ​យក​លុយ​ខ្លះ​ដែរ​ទេ?​»​។ ពេលនោះពួក​គេ​ហាក់​រារែក​បន្តិច តែ​បាន​បង្ហើប​ថា «​មាន​គេ​ចុះ​មក​សួរនាំ​ដែរ។ ហើយ​មាន​អ្នកខ្លះ​ក៏​បង់លុយ តែ​អ្នកខ្លះ​ទៀត​ដាក់​មង​បង់សំណាញ់​តិចតួច​មិន​បាន​ឲ្យ​ទេ​»​។

ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រី​មូលដ្ឋាន បាន​លើក​ឡើង​ថា អាជ្ញាធរ​ក្ដី មន្ត្រី​ជលផល​ក្ដី គួរតែ​មាន​ចំណាត់ការ​ខ្លះ​ចំពោះ​អ្នក​បង្កើត​បទល្មើស​នេសាទ​ខាងលើ​នេះ ជា​ពិសេស​ការ​ប្រើប្រាស «​អ៊ុយ​» ធំ​ៗ ដាក់​ពង្រាយ​ពាសពេញ​ស្ទឹង​សង្កែ​។

ប្រជាពលរដ្ឋ ពួក​គេ​និយាយ​ថា គ្រាន់តែ «​អ៊ុយ​» មួយ​កន្លែង ក្នុង​មួយ​ថ្ងៃ ចាប់​យក​កូន​ត្រី​គ្រប់​ប្រភេទ​រាប់រយ​គីឡូក្រាម​។ ចុះ​ទម្រាំ «​អ៊ុយ​» រាប់​សិប​កន្លែង​បែប​នេះ តើ​ត្រូវ​ចាប់​យក​កូន​ត្រី​ប៉ុន្មាន​តោន​ក្នុង​មួយ​ថ្ងៃ? ដូច្នេះ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ គួរ​ណា​មាន​សកម្មភាព​ទប់ស្កាត់​ខ្លះ​ផង បើ​យល់​ថា ការ​ប្រើប្រាស​ឧបករណ៍​ប្រភេទ «​អ៊ុយ​» នេះ ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ មិន​គួរ​សម្ងំ​ស្ងៀមឈឹង​បែប​នេះ​ទេ​។

ករណីខាងលើនេះ នៅ​រសៀលថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ អង្គភាពគេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News» មិន​អាច​ទំនាក់ទំនង​ សុំ​ការ​បំភ្លឺ​ពី​លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បាននោះ​ទេ ជុំវិញរឿងបទល្មើស​នេសាទ នៅតាម​ដងស្ទឹង​សង្កែនេះ​៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី