ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ជ័យលាភីទូកប្រចាំរាជធានី ក្នុងការប្រណាំងសាកល្បងនៅរសៀលនេះ ឈ្មោះ ពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក

ជ័យលាភីទូកប្រចាំរាជធានី ក្នុងការប្រណាំងសាកល្បងនៅរសៀលនេះ ឈ្មោះ ពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមទន្លេសាបដើម្បីរៀបចំប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ​ និងអកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ទី២៨ ខែវិច្ឆិកាខាងមុខ នៅមុខព្រះបរមរាជវាំង។ ​ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី។

ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិបុរស បានទៅលើទូកឈ្មោះ ពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិនារី ចំណាត់ថ្នាក់លេខ១ សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ។ សម្រាប់ទូកអុំចំណុះ ៦៨ ទៅ ៧៤នាក់ បានទៅលើទូកឈ្មោះ មហានាគ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ ៧៥ ទៅ ៧៦នាក់ បានទៅលើទូកឈ្មោះ ដូនពេញសែនជ័យ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ ៧៧នាក់ ឡើងទៅ បានទៅលើទូកឈ្មោះ កម្សាន្តជលសា។ សម្រាប់ទូកចែវ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្រពុំពេជ្រគង្កាឫទ្ធីសែនបារមីទួលរកា។

លោក ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ។

លោកនៅតែបន្តអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករកីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសម្រាកឱ្យបានគ្រប់គ្រាន់ចៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះយើងមកចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សានឹងគ្នានោះទេ។

យោងតាមការគូសបញ្ជាក់ពី លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឱ្យដឹងថា គូទូកទាំងអស់ត្រូវប្រណាំង ២ជើង គឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើក្រូណូម៉ែត្រសម្រាប់ចាប់កម្រិតល្បឿន។

លោកបានអរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឱវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសម្រាប់ការចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។

ចំនួនទូកដែលបានចូលរួមទាំង ទូកអុំ ទូកមួង ឬហៅថាទូកចែវ ទូកខ្នាតអន្តរជាតិទាំងបុរសនារី សរុបចំនួន ៤៤ ទូក ដោយបានចែកចេញជា ៣ ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ ទូកអុំបុរស និងទូកចែវបុរស ដោយមាន កីឡាករកីឡាការនីសរុប ចំនួន ២ ៨៧៩ នាក់ នារី ៥៤ នាក់៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី