ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ

នៅឆ្នាំ២០២៤៖រាជរដ្ឋាភិបាលបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធិន និងមន្ត្រីជាប់កិច្ចសន្យា

នៅឆ្នាំ២០២៤៖រាជរដ្ឋាភិបាលបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធិន និងមន្ត្រីជាប់កិច្ចសន្យា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធិន និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានរដ្ឋាភិបាល សម្រេចដំឡើងប្រាក់បៀវត្សជូនចាប់ពីខែមករាឆ្នាំ ២០២៤។ ក្នុងនោះបៀវត្សអប្បបរមារបស់គ្រូបង្រៀន និងគ្រូពេទ្យទទួលបាន ១ ៤៥៦ ៩៥០ រៀល។

តាមសេចក្ដីថ្លែងហេតុស្ដីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ​បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិលនឹងត្រូវដំឡើងពីចំនួន ១ ៣០០ ០០០ រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៣៥៦ ៩៥០ រៀលនៅឆ្នាំ ២០២៤។

ចំណែកបៀវត្សអប្បរមារបស់គ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវដំឡើងពីចំនួន ១ ៤០០ ០០០ រៀល នៅឆ្នាំ​ ២០២៣ ដល់ ១ ៤៥៦ ៩៥៩ រៀល នៅឆ្នាំ ២០២៤។

​សម្រាប់ប្រាក់បៀវត្ស​នគរបាលជាតិ (ពលបាលត្រី) ​នឹងត្រូវបានដំឡើងពី ១ ៣៨៤ ៤៧៧រៀល នៅឆ្នាំ ២០២៣ ដល់ប្រមាណ ១ ៤៤៣ ៩២៧ រៀល នៅឆ្នាំ ២០២៤។ រីឯបៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពី ១ ២៥១ ០០០ ដល់ ១ ៣០៦ ៥៥០ នៅឆ្នាំ ២០២៤។

ដោយឡែកចំពោះប្រាក់ឧប្ថម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពី ៧១ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀលនៅក្នុងឆ្នាំ ២០២៤។

​នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនចំណូលថវិកាជាតិ ៣២ ៥០៩ ប៊ីលានរៀលស្មើនឹង ២២,៧៤% នៃ ផ.ស.ស ហើយគ្រោងចំណាយ ៣៤ ៤៩៧ ប៊ីលានរៀល៕​

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី