ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹក កម្ពុជា ថោ ជេដ្ឋា ជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ឡាវ

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹក កម្ពុជា ថោ ជេដ្ឋា ជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ឡាវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ។

ក្រុងសៀមរាប៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ប៊ូនខាំ វរៈជិត រដ្ឋមន្រ្តីក្រសួង ធនធានធម្មជាតិ និងបរិស្ថានឡាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណជូនចំពោះលោកជំទាវ និងគណៈប្រតិភូក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ លើកទី៣០ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី២៨ នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរបស់ភាគីឡាវ ក្នុងអាណត្តិកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ២០២៣នេះ ដោយសម្រេចបានជោគជ័យ និងនាំមកនូវសមិទ្ធផលធំៗ បន្ថែមទៀតសម្រាប់គណៈកម្មការទន្លេមេគង្គ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឡាវ និងកម្ពុជា ជាបងប្អូន និងជាប្រទេសជិតខាងល្អនឹងគ្នាតាំងពីយូរមកហើយ។ ប្រទេសទាំងពីរ ស្ថិតក្នុងអាងទន្លេមេគង្គរួមគ្នា ដោយធ្វើការរួមគ្នា និងធ្វើកិច្ចសហការជាមួយប្រទេសផ្សេងទៀតនៅតាមដងទន្លេ ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់មេគង្គ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ ពីបញ្ហាប្រឈមដែលបាននិងកំពុងតែកើតមានឡើងនៅក្នុងអាងទន្លេមេគង្គ ដូចជា កំណើនប្រជាជន កំណើននៃការអភិវឌ្ឍ កំណើននៃតម្រូវការទឹក ស្បៀង និងថាមពល និងការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យប្រទេសជាសមាជិកបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការល្អ ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការសាទរចំពោះភាគីឡាវដែលបានរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ បានដោយជោគជ័យ កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានចេញសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទ ដោយបានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសម្រាប់បណ្តាប្រទេសក្នុងអាងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលទន្លេមេគង្គជួបប្រទះ និងរួមគ្នាធ្វើឱ្យអាងទន្លេមេគង្គមានសន្តិសុខទឹក និងមានចីរភាព ព្រមទាំងផ្តល់ផលប្រយោជន៍ជានិរន្តរ៍សម្រាប់បណ្តាប្រទេស និងប្រជាជនក្នុងអាងទន្លេ រួមទាំងប្រទេសឡាវ និងកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីជំហររបស់កម្ពុជា ដើម្បីបន្តធ្វើការជាមួយប្រទេសឡាវ និងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀតក្នុងក្របខណ្ឌទន្លេមេគង្គតែមួយ ស្មារតីមេគង្គតែមួយ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ របស់គណៈកម្មការទន្លេមេគង្គ ឆ្ពោះទៅសម្រេចបាននូវលទ្ធផលដែលជាបំណងប្រាថ្នារួមគ្នា។
ជំនួបពិភាក្សាទ្វេភាគីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងមេត្រីភាព ដោយភាគីទាំងពីរបានបង្ហាញនូវសុឆន្ទៈ ដើម្បីជំរុញគម្រោងសហប្រតិបត្តិការនានា ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គឱ្យចេញជារូបរាង និងសម្រេចបានលទ្ធផល ជាមួយការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ឡាវ ជាពិសេសរវាងក្រសួង និងក្រសួងឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី