ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចូលរួមទទួលស្វាគមន៍ នាយករដ្ឋមន្រ្តីថៃ ដែលនឹងបំពេញទស្សនកិច្ច ជម្រុញសេដ្ឋកិច្ចនៅព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត

អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចូលរួមទទួលស្វាគមន៍ នាយករដ្ឋមន្រ្តីថៃ ដែលនឹងបំពេញទស្សនកិច្ច ជម្រុញសេដ្ឋកិច្ចនៅព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

បន្ទាយមានជ័យ៖មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ នឹងចូលរួមទទួលស្វាគមន៍ លោក សេ្រតដ្ឋា ថាវីស៊ីន (HE Srettha Thavisin) នាយករដ្ឋមន្រ្ត​និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុថៃ ដែលនឹងបំពេញទស្សនកិច្ច ជម្រុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នៅព្រំដែន អន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ។

បើតាមមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ នឹងអញ្ជើញទៅចូលរួមកម្មវិធីទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីថៃនេះ គឺ ជាការឆ្លើយតបតាមការអញ្ជើញជាផ្លូវការរបស់ លោក បរិនញ្ញា ពោធិសាត អភិបាលខេត្តស្រះកែវ ប្រទេសថៃ នាពេលថ្មីៗនេះ ។

សូមបញ្ជាក់ថា លោក សេ្រតដ្ឋា ថាវីស៊ីន (HE Srettha Thavisin) នាយករដ្ឋ មន្រ្តី-រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃ និងប្រតិភូ នឹងមកបំពេញទស្សនកិច្ច ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នៅច្រកព្រំដែនថៃ កម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ ដែលទល់មុខខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី