ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ

សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​រោច ខែ ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ត​ប្រពៃណីជាតិ ព្រះពុទ្ធសាសនា ក្នុង​ទឹកចិត្ត​ជ្រះថ្លា​បំផុត ជាមួយ​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ចំណុះជើងវត្ត​ហរិរក្ស​រាជិនី ហៅ​វត្ត​វាំង​ចាស់ ស្ថិត​នៅ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច លោក លោកស្រី ជា​ឥស្សរជន​ជាន់ខ្ពស់ តំណាង​គ្រប់​ស្ថាប័ន​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត មក​ពី​គ្រប់ទិសទី​។ នៅលើ​សាលា​ធម្មសភា នៃ​ទី​អារាម​វត្ត​វាំង​ចាស់ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រម​ទាំង​សម្តេច លោក លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​តំណាង​គ្រប់​ស្ថាប័ន របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី ទឹក អប់​ប្រេងម្ស៉ៅ​បូជា​ចំពោះ​ព្រះពុទ្ធ​រូប​អង្គតូ​ច អង្គ​ធំ បូជា​ទៀនធូប ផ្កា​ភ្ញី ទឹកអប់​ប្រេង​ម្ស៉ៅ នំ​ចំណី​ថ្វាយ​ចំពោះ​រូបថត​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង មហា​ឧបាសិកា ឌី ប៉ុក អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ឧបាសក លីន គ្រី លោកជំទាវ​មហា​សទ្ធា​ភិរ័​ត្ន​ធម្ម​សិរី​រតន៍ អគ្គ​មហា​ឧបាសិកា​ពិទ្ធ​សាសនូបត្ថម្ភក៌ ប៊ុន សុថា ដើម្បី​ជា​កិច្ច​រំលឹក​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ តាម គន្លង ប្រពៃណី ព្រះពុទ្ធសាសនា​ដ៏​រុងរឿង​នៃ​យើង ជាពិសេស​រំលឹក​ដល់​គុណបុណ្យ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរម​គ្រួ​នៃ​យើង ដែល​ព្រះអង្គ បាន ត្រាស់ដឹង​នូវ​ព្រះធម៌​ដ៏​វិសេសវិសាល បន្សល់​ទុក​ឲ្យ​កូនចៅ​ពុទ្ធបរិស័ទ ដែល​កាន់សាសនា ព្រះពុទ្ធ បាន​គោរព​ប្រតិបត្តិ​ចាប់តាំងពី ដើម​ត​រៀង​មក​រហូត​មកដល់​បច្ចុប្បន្ន​និង​ទៅ​អនាគត ។​

​បន្ទាប់ពី​ពិធី​ថ្វាយ​នូវ​គន្ធពិដោ​ដល់​ព្រះ​បារមី​ព្រះពុទ្ធ​រូប​គ្រប់​អង្គ​រួច​មក សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត និង​ពុទ្ធបរិស័ទ​ទាំងអស់ អញ្ជើញ​ថ្វាយបង្គុំ​ព្រះ​ពុទ្ធរូប និង​ថ្វាយបង្គុំ​ព្រះសង្ឃ ព្រមទាំង​សមាទានសិល៍ ជា​កិច្ច​រំលឹក​គុណបុណ្យ​ព្រះ​រតនត្រ័យ​ដ៏​ខ្ពង់ខ្ពស់ តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​រុងរឿង នៃ​យើង ក្រោម​កិច្ច​ដឹកនាំ របស់​លោក​អាចារ្យ និង​ព្រះ​គ្រួ​ចៅអធិការ​វត្ត​វាំង​ចាស់​។​

​សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រម​ទាំង​សម្តេច លោក លោកស្រី ជា​ឥស្សរជន ជាន់​ខ្ពស់​ទាំង​អស់ និង​ពុទ្ធបរិស័ទ​ទីជិត​ឆ្ងាយ បាន​ធ្វើ​បទ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសិល៍ រំលឹក​ដល់​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរម​គ្រួ​នៃ​យើង ដែល​ព្រះអង្គ​ត្រាសដឹង​នូវ​ព្រះធម៌​វិន័យ​ដ៏​វិសេសវិសាល បន្សល់​ទុក​ឱ្យ​ពុទ្ធបរិស័ទ គ្រប់​ជំនាន់​គោរព​ប្រណិប័តន៍​ជា​រៀង​ដរាប រហូតមកដល់​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ពុទ្ធឱវាទ និង​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​បរមគ្រូ គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ ដល់​មនុស្ស​លោក​គ្រប់រូប ឲ្យ​ប្រកាន់នូវ​អំពើ​ល្អ អំពើ​ជា​កុសល លះបង់​នូវ​អំពើ​បាប អំពើ​ជា អកុសល ដើម្បី​សាង​នូវ​កុសល​ទាន តម្កល់​ទុក​សម្រាប់​អនាគតជាតិ ពិសេស​ទៅទៀត​នោះ ពុទ្ធបរិស័ទ គ្រប់​រូប​ត្រូវ​តែ​គោរព​ប្រតិបត្តិ និង​ដឹងគុណ​ចំពោះ បុព្វ ការី​ជន មាន​មាតាបិតា​ទាំង​រូប​លោក​នៅ​មាន អាយុ សង្ខា​ក្តី ឬ​ទទួលមរណភាព​ទៅ​ហើយ​ក្តី​។​

​សូមបញ្ជាក់​ថា ពិធី​បុណ្យកាន់បិណ្ឌ​ឬ​ភ្ជុំ​បិណ្ឌ គឺជា​ពិធី​បុណ្យ​តាម​បែប​ប្រពៃណី​សាសនា ដែល​មាន​អាយុកាល​ដ៏​យូរលង់ ណាស់​មកហើយ​។ ពិធីបុណ្យ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៥​រោច ខែ​ភទ្របទ​។ ពិធី​បុណ្យកាន់បិណ្ឌ ឬ ភ្ជុំ បិណ្ឌ គឺជា​សក្ខីភាព​បង្ហាញ​អំពី​សទ្ធា ជ្រះថ្លា របស់ ពុទ្ធបរិស័ទ​គ្រប់​រូប ចំពោះ​ឧបការគុណ​របស់​បុព្វ​ការី​ជន​ដោយ​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​ឧទ្ទិស​កុសល ជូន តាមរយះ​ព្រះសង្ឃ​ជា​ស្រែបុណ្យ ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​អ្នកមានគុណ មាន​មាតាបិតា ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក​ខាងមុខ​ហើយ​នោះ សូម​មក​ទទួល​នូវ​មនុញ្ញផល ដែល​កូនចៅ​ឧទ្ទិស​ជូន ដើម្បី​បាន​ទៅ​ចាប់​បដិសន្ធិ ក្នុងឋាន​ដ៏​មាន​សិរី​សួស្តី​ជ័យ​មង្គល​វិបុល​សុខ​គ្រប់ប្រការ កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ និង​ម្យ៉ាងវិញទៀត តាមរយះ​ការ​មាន ជំនឿ​ចំពោះ​ព្រះពុទ្ធសាសនា​នេះ​ហើយ ទើប​បច្ចុប្បន្ននេះ ពុទ្ធបរិស័ទ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ក្រោម​ម្លប់​បារមី​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះករុណា ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ក្រោម​ការ ដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ដ៏​ឈ្លា​វៃ ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​មហា​ប​វរ​ធិបតី​នាយករដ្ឋមន្ត្រី ជា ប្រមុខ​រាជរដ្ឋាភិបាល ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ទាំង​អស់ បាន​ចូលរួម​សាមគ្គី​គ្នា កសាង​នូវ​មហា​សមិទ្ធផល​យ៉ាង​ច្រើន​អនេក បម្រើឲ្យ​ការរីកចម្រើន និង​គង់វង្ស នៃ​ព្រះពុទ្ធសាសនា ដែល​ជា​ស​សា​នា​របស់​រដ្ឋ​។ តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ពិធីបុណ្យ​ភ្ជុំ បិណ្ឌ​នេះ មាន​អាយុកាល​ដ៏​យូរលង់​ណាស់​មកហើយ ពោល គឺ​ដោយ​ការគោរព​ប្រតិបត្តិ​តាម ពុទ្ធឱវាទ របស់​ព្រះ​ស​ម្មា សម្ពុទ្ធ​ព្រះ​បរម​គ្រួ​នៃ​យើង ដែល​តម្រូវឲ្យ​ពុទ្ធបរិស័ទ​ទូទៅ មាន​ឱកាស​ធ្វើ​បុណ្យ​ចែក​ទាន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា​ជីដូន​ជីតា ញាតិ​ការ​ទាំង​ប្រាំពីរ សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក ខាង មុខ​នោះ​ហើយ មក​ទទួល​មគ្គផល​កុសលផល​បុណ្យ ដែល​កូនចៅ​ឧទ្ទិស​ជូន​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​។​

​លំដាប់​អំពី​បទ​ន​មសិ​កា​ព្រះ​រតនត្រ័យ ព្រះសង្ឃ​សូត្រធម៌​ប្រោស​ព្រំ​ប្រសិទ្ធពរ​ជ័យ បវរ​មហាប្រសើរ ដល់​ពុទ្ធបរិស័ទ ទាំងអស់ ក្នុង​បុណ្យ​ឆ្លង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​រួចមក សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រម​ទាំង​សម្តេច ឯកឧត្តម លោកជំទាវ និង​ពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញ​រាប់បាត្រ​ព្រះ សង្ឃ ដើម្បី​ព្រះសង្ឃ​គ្រប់​អង្គ​សូត្រ នូវ​ធម៌​សកប្ប​ករុណា​ភិ​ធម្មប​ង្សុ កុល ជា​កិច្ច​ឧទ្ទិស​បញ្ជួន​នូវ​កុសលផល​បុណ្យ ដែល កើតមានឡើង​ក្នុង​ថ្ងៃបុណ្យ​ឆ្លង នៃ​ពិធី​បុណ្យ ភ្ជុំបិណ្ឌ​នេះ ជូន​ដល់​បុព្វការី​ជន មាន​មាតាបិតា​ញាតិ​ការ​ទាំង​ប្រាំពីរ សណ្តាន​ទាំងអស់ របស់​សម្តេច តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាពិសេស​ឧទ្ទិស​ជូន​ដល់ វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា មហា​ភក្តី​សប្បុរិស ភោគា​ធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ឌី ប៉ុក មាតាបិតា​បង្កើត​សម្តេច​តេជោ វិញ្ញាណក្ខន្ធ អ្នក ឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី វិញ្ញាណក្ខន្ធ​ឧបាសក លីន គ្រី មាតាបិតា​បង្កើត សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន វិញ្ញាណក្ខ័ន​សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង បង​បង្កើត​សម្តេច​តេជោ វិញ្ញាណក្ខន្ធ លោកជំទាវ​មហា​សទ្ធា​ភិរ័​ត្ន​ធម្ម​សិរី​រតន៍ អគ្គ​មហា​ឧបាសិកា​ពិទ្ធ​សាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូនបង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​វិញ្ញាណក្ខន្ធ​កុមា​រ៉ា ហ៊ុន កំសត់ បុត្រ​ច្បង​របស់ សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល បាន​ធ្វើ​កម្ម​កិរិយា​ចែក​ឋាន​យើង​នេះ ទៅកាន់​វរ​លោក​ខាងមុខ​ហើយ​នោះ សូម​អញ្ជើញ​វិញ្ញាណក្ខន្ធ​លោក​អ្នក​មាន គុណ​ទាំងអស់ និង​វិញ្ញាណក្ខន្ធ​កុមា​រ៉ា ហ៊ុន កំសត់ ដែល​បាន​ចែក​ឋាន​ទៅកាន់​វរ​លោក​ខាងមុខ យ៉ាង​អមនុស្សធម៌ បំផុត ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សូម​មក​ទទួល​នូវ​ម្នុញផល និង​កុសលផល​បុណ្យ​ដែល​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រម​ទាំង​សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជា​កូន ចៅ ចៅទួត និង​ពុទ្ធបរិស័ទ​ទាំងអស់ ឧទ្ទិស​ជូន​តាមរយះ​ព្រះសង្ឃ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ដែល​បាន​ប្រារព្វ​ធ្វើឡើង​នៅ​ទី​អារាម​វត្ត​ហរិរក្ស​រាជ​នី វាំង​ចាស់ នាពេលនេះ សូម​ជួយ​ទ្រទ្រង់​យោងយិត​វិញ្ញាណក្ខន្ធ​អ្នក​មាន​គុ​ណ​ទាំង​ទាំងអស់ និង​វិញ្ញាណក្ខន្ធ​កុមា​រ៉ា ហ៊ុន កំសត់ បាន​សោយសុខ​ក្នុងឋាន​បរមសុខ សុគតិភព កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ ចាប់តាំងពី ថ្ងៃ​នេះ​ត​រៀង​ទៅ​។ ម្យ៉ាងវិញទៀត​មួយផ្នែក នៃ​អនិ​សង្ឃ​កុសលផ​លបុ​ណ្យ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​នេះដែរ ក៏​សូម​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ អតីត​ព្រះរាជវង្សានុវង្ស សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក សម្តេច​ព្រះរាជា​គ​ណះ ព្រះថេ​រានុ​ថេរះ​គ្រប់​អង្គ និង​វិញ្ញាណក្ខន្ធ​វិរះជន​អ្នកស្នេហារជាតិ​គ្រប់រូប យុទ្ធ ជន យុទ្ធ​នារី នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​ជាង ៣​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​បំផុត ក្នុង​របប​ប្រល័យ​ពូជ សាសន៍ ប៉ុល ពត សូម មក​ទទួល​មគ្គផល​នេះ ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ ញាតិមិត្ត​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់ ឧទ្ទិស​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ ទេវតា​ថែរក្សា​ក្នុង​លោក បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ថែរក្សា​ទី​អារាម​វត្ត​ហរិរក្ស​រាជ​នី វាំង​ចាស់ ដែល​ជា​ទី​អារាម​មួយ​មាន​ប្រវត្តិ កាល ដ៏​យូរលង់​ណាស់​មកហើយ​នោះ សូម​តាម​ជួយ​បីបាច់​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ពេញលេញ និង​ឆាប់រហ័ស ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ប​វៀស ជៀស​ឆ្ងាយ​ពី​បាតុភូតធម្មជាតិ​ផងទាំងពួង ពិសេស​រួច​ចាក​ផុត​ពី​ជំងឺ​រាតត្បាត​នានា ប្រទេសជាតិ​មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ចាប់តាំងពី​ពេល​នេះ​ត​រៀង​ទៅ​។ និង​មួយចំណែក​វិញ​ទៀត តាមរយៈ​អំណាច​កុសលផល​បុណ្យ​នេះ ដែរ ព្រះសង្ឃ​គ្រប់​អង្គ​ក្នុង​ទី​អារាម វត្ត​ហរិរក្ស​រាជ​នី វាំង​ចាស់ សូម​លើក​មហាកុសល​ជូន​សម្តេច​តេជោ និង​សម្តេច​កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ ញាតិមិត្ត​គ្រប់​ក្រុមគ្រួសារ និង ពុទ្ធបរិស័ទ​ទាំងអស់ សូម​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​កើតមាន​ដល់​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់ ពិសេស ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ គឺ​អាយុ វណ្ណះ សុ​ខះ ព​លះ ជានិច្ច​និរន្ត​ត​រៀង​ទៅ​។ សូមបញ្ជាក់​ថា តាម​ទំនៀប​ទម្លាប់​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ពុទ្ធសាសនិកជន ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​មួយ​ដែល មាន​អាយុកាល​ដ៏​យូរលង់​ណាស់​មកហើយ ដោយ​គោរព​តាម​ពុទ្ធឱវាទ របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះ​សា​មន​គោត្ត​ម ព្រះ បរមគ្រូ​នៃ​យើង ដែល​តម្រូវឲ្យ​ពុទ្ធបរិស័ទ​ទូទៅ មាន ឱកាស​ធ្វើ​បុណ្យ​ចែក​ទាន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតា បិតា ញាតិ​ការ​ទាំង​ប្រា​ពីរ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន​វរ​លោក​ខាងមុខ ដើម្បី​មក​ទទួល​ម្នុញ​ផល កុសលផល​បុណ្យ ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​រយះពេល​១៥​ថ្ងៃ​។ ដោយ​មាន​ជំនឿ​តៗ​គ្នា​មក​ថា ក្នុង​រយះពេល​១៥​ថ្ងៃនេះ វិញ្ញាណក្ខន្ធ​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ត្រូវ​បញ្ជួន​ឲ្យមក ទទួល​ម្ហូបអាហារ នំចំណី គ្រឿងឧបភោគ​បរិភោគ ដែល​កូនចៅ​ឧទ្ទិស​តាមរយះ​ព្រះសង្ឃ​ជា​ស្រែ បុណ្យ នៅ​តាម​ទី​អារាម​នានា ហើយ​បើ វិញ្ញាណក្ខន្ធ​លោក​អ្នក​ទាំងអស់​នោះ រក​មិនឃើញ​កូនចៅ ឬ​សាច់ញាតិ​របស់​ខ្លួន ឧ​ទ្ទិស​ជូន​ឲ្យនៅ​គ្រប់​ប្រាំពីរ​វត្ត​នោះ​ទេ ពួកគេ​នឹង​ទទួល​នូវ​ការ​សោកសង្រេង ដែល​ក្នុង​មួយ​ឆ្នាំ​ម្តង មិន​មាន​កូនចៅ​ណា ធ្វើបុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​ពួកគេ ។​

​អាស្រ័យ​ដោយ មាន​ជំនឿ​យ៉ាង​ដូច្នេះ​ហើយ បាន​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ពុទ្ធបរិស័ទ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ អញ្ជើញ ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ឬ​ភ្ជុំបិណ្ឌ​នេះ មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ លើកលែងតែ​ក្នុង របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បំផ្លិចបំផ្លាញ​វត្ត​អារាម សឹក​ព្រះសង្ឃ និង​បំផ្លាញ់​អ្វីៗ​ទាំងអស់​នៅ​កម្ពុជា ប៉ុន្តែ​រហូត​មក ដល់​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​ការរស់រានមានជីវិត​សា​ជា​ឡើងវិញ របស់​ប្រទេស​និង​ប្រជាជន​កម្ពុជា គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ត្រូវបាន​ប្រជា ពលរដ្ឋ ដែល​ជា​សាសនិកជន​គោរព​ប្រតិបត្តិ​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន និង​មាន​ភាព​សុខដុមរមនា​រហូត មកដល់​បច្ចុប្បន្ន​និង​ទៅ​អនាគត​។ សូមបញ្ជាក់​ថា នៅក្នុង​ពិធីបុណ្យ​ឆ្លង នៃ​ពិធី បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ ១៥ រោច​នេះ សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន​បច្ច័យ​ព្រះសង្ឃ​ចំនួន ៣១​អង្គ ១​អង្គ​បច្ច័យ​១០​ម៉ឺន​រៀល ប្រគេន​បច្ច័យ​សម្រាប់​ក​សាង​វត្ត ៧​លាន​៨​សែន​រៀល និង​ជាង​៣ ពាន់​២០០​ដុល្លា​ផង​ដែរ​។​

​បន្ទាប់ពី​ពិធី​ប្រារព្វ​កិច្ច​នៅលើ​សាលា​ធម្មសភា​រួចមក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ និង​ពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញ​ពូន​ភ្នំខ្សាច់​ដើម្បី​ជា​កិច្ច នៃ​ការ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គ្រប់​រូប មាន​ជំនឿ​តៗ​គ្នា​មក​ថា ការ ពូន​ភ្នំ ខ្សាច់​នេះ គឺជា​ការ​ជំ​រះ​នូវ​អំពើ​ឆ្គមឆ្គង​ផង​ទាំងឡាយ ដែល​មនុស្ស​យើង​គ្រប់រូប​បាន​ប្រព្រឹត្តិ​ពី អតីតកាល និង​ដើម្បី​ភាព ត្រជាក់ត្រជុំ​សម្រាប់​អនាគតជាតិ​។ សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់​ខ្ពស់​ទាំង​អស់ បាន​អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​ទឹកអប់​ប្រេង​ម្ស៉ៅ នៅ តាម​ទី​សក្ការបូជា​ដ៏​មាន​បារមី ក្នុង​ទី​អារាម​វត្ត​ហរិរក្ស​រាជ​នី វាំង​ចាស់ ក្នុងនោះ​រួម​មាន​នៅ​លើ​អតីត​ទួលប្រាសាទ​ទេវា វិន្និច្ឆ័យ ព្រះពុទ្ធ​រូបអង្គ​តូច អង្គ​ធំ ក្នុង​ព្រះ​ម​វិហារ និង​រូបសំណាក់​មេទ័ព​ខ្មែរ ដែល​បាន​កសាងឡើង​ក្រោម​កិច្ច​ដឹកនាំ ប្រកប​ដោយ​កិត្តិ បណ្ឌិត និង​យ៉ាង​វិចិត្រ​តាមបែប​ប្រពៃណី​សាសនា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​សូម​បញ្ជាក់​ដែរ​ថា ឆ្នាំ​២០២៣​នេះ គឺជា​លើក​ទី​១ បន្ទាប់​ពី​ការរីក​រាល​នៃ​ជំងឺ​កូវី​ត​១៩ រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ដែល​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ខកខាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​នៅ​វត្ត​វាំង​ចាស់​។​

​វត្ត​ហរិរក្ស​រាជិនី នៅក្នុង​សម័យ​ដើម​មាន​ភាពរុងរឿង​ខ្លាំងណាស់ ជា​វត្ត សំបូរ​ទៅ​ដោយ​គម្ពី​រដិកា ភាសាបាលី​និង​សម្រាយ ជា​វត្ត​ដែល​បណ្តុះ​ពូជ​ព្រះសង្ឃ​ជា​បណ្ឌិត មាន ចំនួន​ច្រើន​អង្គ ក្រោម​ព្រះ​រាជូបត្ថម្ភ​របស់​ព្រះមហាក្សត្រ​ខ្មែរ ប៉ុន្តែ​វត្ថុ​បុរាណ​និង​សមិទ្ធផល​ទាំងឡាយ ដែល​មាន​នៅក្នុង​ទី​អារាម​នោះ ត្រូវបាន​បាត់បង់​អន្តរាយ​នៅក្នុង​សម័យ​សង្គ្រាម ពិសេស​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត​។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា​ឆ្នាំ​១៩៧៩ ទី​អារាម​នេះ​ក៏​ដូចជា​ទី​អារាម​នានា​នៅ​ទូទាំង​ប្រទេស ត្រូវបាន​កសាង​ឡើង​វិញ ក្រោម​គំនរ​ផេះផង់ មាន​ការរីកចម្រើន​ឡើង​វិញ​ជា​ជំ​ហ៊ានៗ ដើម្បី​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។ ជាក់ស្តែង​ទី​អារាម​វត្ត​ហ​រិ រក្ស​រាជិនី វាំង​ចាស់ ត្រូវបាន​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​ពុទ្ធ​សា​សនូ​ប ត្ថ​ម្ភ​ដ៏​សំខាន់ បាន​ទៅ​កសាង​ជាថ្មី​ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៩៦ ធ្វើឲ្យ​សមិទ្ធផល​ខាង​ផ្នែក​ពុទ្ធិចក្រ និង​អាណាចក្រ ក្នុង ទី​អារាម​នេះ មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្នុងនោះ​រួមមាន សា លា​រៀន របង ក្លោងទ្វារ ឧ​ប ដ្ឋា​ន​សាលា កុដ្ឋ ព្រះវិហារ ផ្លូវថ្នល់ សាលា​បាលី រូបសំណាក់​មហាវិរះ​បុរស​ខ្មែរ​អ្នកស្នេហារជាតិ ដែល​មាន​ស្នាដៃ ក្នុង ការ​ការពារជាតិ​មាតុភូមិ និង​មហា​សមិទ្ធផល​នានា​ជាច្រើន​ទៀត មាន​ការរីកចម្រើន​គួរឲ្យកត់សំគាល់​។ សូមបញ្ជាក់ ដែរ​ថា ដោយសារ​សំណាង់​មាន​សភាព​ចាស់​ទ្រុត​ទ្រោម នៅ​ដើមឆ្នាំ​២០០៨ សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បរិច្ចាក​នូវ​ថវិកា​ចំនួន ៦​សែន​៣​ម៉ឺន​១​ពាន់​៥៥៣​ដុល្លា បន្ត​ជួយ​ជួសជុល​សំណង់​សមិទ្ធផល​មួយចំនួន ក្នុង​ទី​អា រាម ក្នុងនោះ​មាន​ការជួសជុល​ដំបូល​ព្រះវិហារ រៀប​ការ៉ូ​ថ្មី កែលំអ​ព្រះ​ពុទ្ធរូប ជួសជុល​ដំបូល​សាលាឆាន់ លាប​ពណ៌ កសាង​កុដ្ឋ​ថ្មី​មួយ​ខ្នង កសាង​សាឡុំ​ជាថ្មី​ឡើងវិញ កសាង​ខឿន​ព័ទ្ធជុំវិញ រួម​ទាំង​ការ ស្ថាបនា​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ ខ្វាត់ខ្វែង​ក្នុង​វត្ត​។ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ហរិរក្ស​រាជិនី វាំង​ចាស់ សូម​លើក​ម្នុញផល​ដែល កើតចេញ ពី​ទឹកចិត្ត​ជ្រះថ្លា ក្នុង​ថ្ងៃ​ឆ្លង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​នេះ សូម​ទសបារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ទេវតា​ក្នុង​លោក សូម តាម​ជួយ​ឃុំគ្រង​ថែរក្សា សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​និង​លោកជំទាវ​បណ្ឌិត សូម​តេជះ​បារមី​ខ្លាំងពូកែ សុខភាព​ល្អ​បរិបូរណ៍ ពូ​លានុភាព​មាំមួន បញ្ញា ញាណ​ភ្លឺ​ថ្លា ជន្មាយុ​យ៉ឺន យូរ​ជាង​រយ​វស្សា ដើម្បី​បន្ត​ស្ថិតនៅ​ជា​អ្នកដឹកនាំ​ជោគវាសនា​អនាគត​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ខ្លាំងក្លា ជា​យូរអង្វែង​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ