ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ទីបំផុតឈាមស្រែកស្បែកហៅ​៖​ ចាប់បានហេីយប្តីដែលអាករសម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្ដាលស្ទឹង

ទីបំផុតឈាមស្រែកស្បែកហៅ​៖​ ចាប់បានហេីយប្តីដែលអាករសម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្ដាលស្ទឹង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្ដល៖ឈាមស្រែកស្បែកហៅ​ នៅថ្ងៃទី ៧​ ខែតុលា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត សមត្ថកិច្ច ចាប់បានហេីយ បុរសដែលកាប់សម្លាប់ប្រពន្ធ​និងកូន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​។ ករណីឃាតកម្ម សម្លាប់ប្រពន្ធ និងកូន បានកេីតឡេីង កាលពីព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យ ជាប្តីឈ្មោះ ម៉ែន សំអាង អាយុ ៣៦ ឆ្នាំ មុខរបរ​ជាកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ ជាប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខណ៍ អាយុ ៣០ ឆ្នាំ ចំណែកកូនស្រី ឈ្មោះ អឿន ចន្ទសីម៉ា អាយុ​ ២ឆ្នាំ។

មេប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះដែលត្រូវជា ប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នា នៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំ ជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ។ ស្រាប់តែនៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ ក៏ឮដំណឹងថា គេប្រទះឃើញជនរងគ្រោះ ដែលជាម្តាយ និងកូន បានស្លាប់ក្នុងថ្លុកឈាម ទីតាំងផ្ទះជនរងគ្រោះខាងលើ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី