ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍បក្ស ប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះតំណែងថ្មី ជាប្រធានគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍បក្ស ប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះតំណែងថ្មី ជាប្រធានគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាសមាជិក គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជាមួយនឹងស្មារតីទទួល ខុសត្រូវខ្ពស់ ចំពោះការតែងតាំងថ្មី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម។

ឯកឧត្តមសន្តិបណ្ឌិត បានមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម ពិធីប្រកាសប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៧ តុលា នេះ។

ឯកឧត្តមសន្តិបណ្ឌិត សមាជិកគណៈអចិន្រ្តៃយ៍ បានធ្វើការប្តេជាចិត្តថា នេះក្នុងនាមខ្ញុំបាទជា ប្រធានក្រុមការងារគណបក្សខេត្ត ដែលទើបទទួលបានការតែងតាំងថ្មី ខ្ញុំបាទសូមសម្ដែង នូវការប្ដេជ្ញាយ៉ាងមុតមាំ បូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ជាមួយនឹងស្មារតីទទួលខុស ត្រូវខ្ពស់ដូចខាងក្រោម៖

១. បន្ដថរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ក្នុងខេត្តកំពង់ចាមទាំងមូល ឲ្យបានរឹងមាំ។

២.ពង្រឹង អង្គការចាត់តាំងបក្សដោយគិតលើ គុណាធិបតេយ្យ សមត្ថភាព និងប្រជាប្រិយភាព

៣. សហការជាមួយគណបក្សខេត្ត គណបក្សមូលដ្ឋាន ដើម្បីកសាងពង្រឹងពង្រីកសមាជិក គណបក្សពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងកំណត់យកសមាជិកបក្ស មានប្រជាប្រិយ ភាពកន្លងមក ធ្វើជាគំរូល្អ ដល់សមាជិកថ្មី ។

៤. ជំរុញការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនា សម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយជ្រកក្រោមម្លប់សន្តិភាព និងគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ។

៥. រួមគ្នាដោះស្រាយសំណូមពរ បញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈឆាប់រហ័ស ជូនប្រជាពលរដ្ឋនៅ មូលដ្ឋាន ស្របតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ។

៦.ប្តេជ្ញា ដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ និងបោះឆ្នោតគ្រប់អាណត្តិ នាពេលខាងមុខ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាល ។

៧. ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរក្រុមការងារ ជាមួយគណបក្សគ្រប់ថ្នាក់នៅ មូលដ្ឋាន ពង្រឹងទស្សនៈគោលជំហរ សកម្មភាព និងរបៀបរបបធ្វើការងារ ជាកត្តាចម្បង ឈានទៅ សម្រេចជោគជ័យកាន់តែប្រសើរ ។

ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា ជាថ្មីម្ដងទៀត លោកសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេច ឯកឧត្តម លោក លោកស្រី ដែលមានវត្តមានដ៏ឧត្តុង្គឧត្តមក្នុងឱកាសនេះ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី