ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ទីបំផុកម្ពុជា៖ឃើញវត្តមានត្រីប៉ាសាណាក និងកន្ធាយក្បាលកង្កែប ប្រភេទរងគ្រោះថ្នាក់ និងជិតផុតពូជនៅខេត្តស្ទឹងត្រែង

ទីបំផុកម្ពុជា៖ឃើញវត្តមានត្រីប៉ាសាណាក និងកន្ធាយក្បាលកង្កែប ប្រភេទរងគ្រោះថ្នាក់ និងជិតផុតពូជនៅខេត្តស្ទឹងត្រែង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្ទឹងត្រែង៖ ត្រីប៉ាសាណាក និងកន្ធាយក្បាលកង្កែប ប្រភេទរងគ្រោះថ្នាក់ និងជិតផុតពូជមន្ត្រីជំនាញជលផលខេត្តស្ទឹងត្រែង បានឲ្យដឹង នៅរសៀល ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ថា អ្នកនេសាទ ចាប់បានត្រីប៉ាសាណាក និងកន្ធាយ ក្បាលកង្កែប មួយក្បាលនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីពីរថ្ងៃមុន ហើយកន្ធាយមួយក្បាល មានរបួសកំពុងជួយ សង្គ្រោះ និងមើលថែទាំពីមន្ត្រីជំនាញ បម្រើការងារ នៅអង្គការក្រៅរដ្ឋាភិបាល យ៉ាងយកចិត្តទុកដាក់បំផុត។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឲ្យដឹងថា ត្រីប៉ាសាណាក អ្នកនេសាទ ចាប់បាន រួចទាក់ទងទៅរដ្ឋបាលជលផលថ្នាក់ជាតិ (វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល)។ ដោយឡែក កន្ធាយក្បាលកង្កែប អ្នកនេសាទ ចាប់បាន ក្រោយមករាយការណ៍ទៅ គណៈកម្មការសហគមន៍ និងមកមន្ត្រីខណ្ឌជលផលស្ទឹងត្រែង ហើយមន្ត្រីយើង ក៏បានរាយការណ៍បន្ត ទៅអ្នកជំនាញនៅអង្គការ wcs ដើម្បីមកយកទៅថែទាំ និងព្យាបាលរបួស។

លោកស្រី សម វិចិត្រ បានឲ្យដឹងទៀតថា ត្រីប៉ាសាណាក មួយក្បាល វាមានទម្ងន់ ៥,៥ គីឡូក្រាម ចាប់បាននៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងកន្ធាយក្បាលកង្កែប ទំងន់ ៣៤ គីឡូក្រាម ចាប់បាននៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្នុងថ្ងៃតែមួយ។

លោកនាយខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង បានបញ្ជាក់ផងដែរថា ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ និងប្រភេទកម្រ ដែលប្រជានេសាទ ចាប់បាននេះ គឺស្ថិតនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ហើយក៏ជាតំបន់គ្រប់គ្រង និងអភិរក្សជីវចម្រុះជលផល ទន្លេមេគង្គផងដែរ ។

ដោយឡែក សត្វកន្ធាយក្បាលកង្កែប គឺត្រូវបានក្រុមអ្នកជំនាញ យកទៅថែទាំព្យាបាល ដើម្បីលែងទៅក្នុងដែននេសាទ ធម្មជាតិវិញ ឯត្រីប៉ាសាណាកដែលងាប់ ត្រូវបានយក សំណាក មកថែររក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សូមសំណូមពរ ដល់បងប្អូនប្រជា នេសាទ មេត្តាចូលរួមថែររក្សា ការពារប្រភេទធនធានជលផលកំពុងរងគ្រោះ និងប្រភេទកម្រទាំងអស់គ្នា៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី