ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

រដ្ឋមន្ត្រី កែវ រតនៈ ចាត់តាំងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ យកអង្ករប្រមាណជាង២០តោន

រដ្ឋមន្ត្រី កែវ រតនៈ ចាត់តាំងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ យកអង្ករប្រមាណជាង២០តោន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រដ្ឋមន្ត្រីក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានផ្តល់អង្ករប្រមាណជាង២០តោន ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង

ពោធិ៍សាត់៖ អង្ករប្រមាណជាង២០តោន ជាអំណោយដ៏ថ្លៃថ្លារបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ត្រូវបានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ នាំយកប្រគល់ជូនជាបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១,០៥៦គ្រួសារ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីរួមចំណែកដោះស្រាយជីវភាពពលរដ្ឋកំពុងជួបការលំបាក។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ លោកបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា បានថ្លែងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី តែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងថ្មីៗនេះ សម្តេចក៏បានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ និងក្រុមការងារ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

លោកបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា បានថ្លែងទៀតថា បើទោះបីជាពេលនេះ ឯកឧត្តមប្រធានក្រុមការងារចុះជួយខេត្ត កំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ ក៏លោកតែងតែគិតគូរជានិច្ច ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចនៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលជួបការលំបាក និងប្រឈមធ្ងន់ធ្ងរ ក្នុងស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ចំនួន១០៥៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម។ ទោះបីអំណោយទាំងនេះតិចតួចក្តី តែបានបង្ហាញការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារទទួលទាននោះទេ។

លោកបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជន ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ និងបានអន្តរាគមន៍ជួយសម្រួលរកទីទួលសុវត្ថិភាព ឧបត្ថម្ភស្បៀង មានគ្រូពេទ្យប្រចាំការជួយព្យាបាលជូនពួកគាត់។ ថ្នាក់ដឹកនាំទាំង២ បានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាម ដើម្បីបន្តការរកស៊ីចិញ្ចឹមជីវិត ស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឡើងវិញ បន្ទាប់ពីទឹកស្រកចុះ។

ជាមួយគ្នានោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានជម្រាបជូនថា នៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ស្ថាបនាបានរួចរាល់ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ នោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានហានីភ័យដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ដូចរាល់ឆ្នាំ នឹងកាត់បន្ថយបានច្រើនផងដែរ។

លោកបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា ក៏បានលើកឡើងថា បើទោះបីស្ថានភាពជំនន់ទឹកភ្លៀង មានការឡើងលឿន និងស្រកចុះលឿនវិញក៏ពិតមែន តែសូមប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវចូលរួមថែរក្សាសុខភាព ដោយអនុវត្តន៍នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី